ភ្នំពេញ: យោងតាមប្រភពគេហទំព័រហ្វេកប៊ុក របស់សាលាសង្កាត់ស្ទឹងមានជ័យ នៅវេលាម៉ោង ប្រមាណជា ១១នាទីយប់ នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នៅចំណុច ផ្ទះគ្មានលេខ ស្ថិតនៅក្នុងក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យជំនាញបានចុះទៅយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ទាំងយប់ ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយនឹង បុគ្គលឈ្មោះ ស្រ៊ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) និងស្រ៊ាង ស្រ៊ន អាយុ ៥៨ (វិជ្ជមាន) រួមមក ហើយនៅពេលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញបានបញ្ជូនអ្នកជម្ងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែរួចហើយ។
សូមបញ្ជាក់ផងដែរថា នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង៤នាក់នោះក៏មានឃើញវត្តមានក្មេងស្រីតូចៗចំនួន២នាក់ និងម្តាយ ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនដូចជាកង្ហារ យកដាក់លើឡាន សា មុយទៅជាមួយផងដែរ៕
ប្រភពដកស្រង់រូបភាព:សាលាសង្កាត់ស្ទឹងមានជ័យ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]