កូរ៉េខាងត្បូង៖ យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា កាលពីថ្មីៗនេះ ក្រុមចម្រៀងបុរសសកល BTS បានឈរឈ្មោះក្នុងការតែងតាំងពានរង្វាន់ដ៏អស្ចារ្យមួយទៀត គឺនៅក្នុងកម្មវិធី BRIT Awards ឆ្នាំ2021។

ដោយឡែក ពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ពេញនិយមរបស់ចក្រភពអង់គ្លេសត្រូវបានគេគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែឧសភាវេលាម៉ោង ៤ ល្ងាច (ម៉ោង ៣ ព្រឹកក្នុងស្រុក) នៅ The O2 ក្នុងទីក្រុងឡុង ដែល BTS នឹងត្រូវប្រកួតប្រជែងជាមួយសិល្បករដទៃទៀតមានដូចជា Fontaines D.C. Foo Fighters HAIM និង Run The Jewels សម្រាប់ពានរង្វាន់ Best International Group

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញក្រុមចម្រៀងបុរសរូបនេះ បានក្លាយជា សិល្បករកូរ៉េដំបូងគេបង្អស់ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេតែងតាំងសម្រាប់កម្មវិធីពានរង្វាន់ BRIT Awards ដូច្នេះដែរ៕

សូមចូលរួមដល់ BTS ជាមួយការបង្កើតកំណត់ត្រាថ្មីមួយទៀតផងដែរ!

សូមទស្សនារូបភាពខាងក្រោម៖

BTS
BTS
BTS
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]