កំពត៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ មន្ទីរសុខាភិបាលខេត្តកំពតបានទទួលវ៉ាក់សាំងសុីណូវ៉ាក់ ២៣,៥១៨ដូស ដែលអាចចាក់ជូនមនុស្ស ១១,៥៥៩ នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅអាចមកទទួលវ៉ាក់សាំង ដោយផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ វេលាម៉ោង០៨ដល់ម៉ោង១៧នាទីរសៀល (សម្រាកពីរម៉ោង ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១៤នាទីរសៀល) ហើយពុំមានឈប់សម្រាកថ្ងៃសោរ៍ អាទិត្យឡើយ។
ដោយឡែកវ៉ាក់សាំងសុីណាវ៉ាក់(Sinovac) នឹងចាក់ជូនក្រុមមនុស្សដូចតទៅ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១.ក្រុមគ្រូពេទ្យ បុគ្គលិកនិង មន្ត្រីសុខាភិបាលជួរមុខដែលបានផ្ញើ គ.វ.ក.១៩ រួចហើយ
២.សមាជិនរដ្ឋភា ព្រឹទ្ធសភានិង ក្រុមគ្រួសារដែលបានផ្ញើ គ.វ.ក.១៩ រួចហើយ
៣.កងកម្លាំងនិង មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់
៤.មន្ត្រីរាជការសុីវិលនិង ក្រុមគ្រួសារ បុគ្គលិកកិច្ចសន្យាទាំងអស់ ដែលបម្រើការងារនៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តដែលបានផ្ញើ គ.វ.ក.១៩ រួច
៥. ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើ គ.វ.ក.១៩ រួចរាល់
៦. កម្មករ កម្មការិនីនៅតាមរោងចក្រមួយចំនួនដែលបានផ្ញើ គ.វ.ក.១៩ រួចហើយ។
អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពនិង ការពារខ្លួនទាំងអស់គ្នាបន្ថែមដើម្បីទប់ស្កាត់ជំងឺទាំងអស់គ្នាផងដែរ៕
សូមអានលំខិតខាងក្រោមដើម្បីជ្រាបច្បាស់អំពីព័ត៌មានអំពីការវ៉ាក់សាំងកូវីដនៅខេត្តកំពត៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]