បរទេស៖ សាកស្រមៃទៅថាបើសិនជាបច្ចុប្បន្នមិនមានវិទ្យាសាស្ត្រជឿនលឿន គ្មានឡាន គ្មានឧបករណ៍នានា គ្មានទូរសព្ទ និងគ្មានអ្វីៗដែលទំនើបៗនោះ ជីវិតរបស់មនុស្សប្រាកដជាលំបាកលំបិនជាមិនខាន។ សំណាងហើយដែល យើងមានអ្វីទំនើបៗ ដូចជាទូរសព្ទជាដើមដែលធ្វើឱ្យយើងងាយស្រួលក្នុងការទំនាក់ទំនង មានការកម្សាន្ត និងអាចតាមដានព័ត៌មានបានជុំវិញពិភពលោកទៀតផង។ 

អង្គការណាសាបានរួមចំណែកផ្លាស់ប្តូរជីវិតនៅលើផែនដីអោយកាន់តែប្រសើរឡើងតាមរយៈការបង្កើតថ្មីៗរបស់ខ្លួន។ ចង់ដឹងថាមានអ្វីខ្លះ?​ ខាងក្រោមនេះគឺជា របកគំហើញចំនួន១៥របស់អង្គការណាសា ដែលបានជួយឱ្យការរស់នៅរបស់មនុស្សងាយស្រួលជាងមុន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

15. យានស្រាវជ្រាវក្រោមសមុទ្រ (Undersea Rovers)

យានស្រាវជ្រាវក្នុងសមុទ្រជ្រៅដែលត្រូវបានអភិវឌ្ឍក្នុងភាពជាដៃគូរបស់អង្គការណាសា អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសិក្សាផ្នែកដែលមិនអាចទៅដល់បាននៃមហាសមុទ្ររបស់ភពផែនដីយើង។

យានរបស់ណាសាត្រូវបានសាកល្បងដាក់ក្រោមទឹកកកនៅ Alaska

14. អំពូល LED វេជ្ជសាស្ត្រ

ដំបូងត្រូវបានបង្កើតឡើងដើម្បីដាំរុក្ខជាតិនៅទីអវកាស ឥឡូវនេះអំពូល LED ពណ៌ក្រហមត្រូវបានគេប្រើនៅក្នុងឧបករណ៍វេជ្ជសាស្ត្រដើម្បីបន្ថយការឈឺចាប់ និងធ្វើអោយឈាមរត់បានប្រសើរឡើង។

រូបភាព

13. Foil Blankets

ក្នុងឆ្នាំ១៩៦៤ អង្គការណាសាបានបង្កើតឧបករណ៍ត្រៀមអាសន្ន ដែលត្រូវបានគេប្រើដើម្បីធ្វើឱ្យរាងកាយមនុស្សកក់ក្តៅនៅក្នុងបរិយាកាសត្រជាក់ខ្លាំង។ អ្នករត់ប្រណាំងចម្ងាយឆ្ងាយក៏ប្រើវាដែរ ដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយ។

រូបភាព

12. បរិក្ខារពន្លត់អគ្គីភ័យ

ឧបករណ៍ដកដង្ហើមនិងឧបករណ៍ទំនាក់ទំនងរបស់អ្នកពន្លត់អគ្គីភ័យ គឺបង្កើតឡើងផ្អែកលើការស្រាវជ្រាវរបស់អង្គការណាសា ដែលស្រាវជ្រាវទៅលើវត្ថុធាតុមានទម្ងន់ស្រាល ធន់នឹងកម្ដៅ និងប្រើប្រាស់បានយូរ។

រូបភាព

11. បន្ទះសូឡាពន្លឺព្រះអាទិត្យ

អង្គការណាសាមិនបានបង្កើតបន្ទះស្រូបពន្លឺព្រះអាទិត្យទេ ប៉ុន្តែបន្ទះទាំងនេះអាចលេចរូបរាងឡើងបាននៅថ្ងៃនេះដោយសារតែភាពជោគជ័យរបស់ណាសា ក្នុងការធ្វើឱ្យពួកវាមានប្រសិទ្ធភាពនិងប្រើប្រាស់បានយូរ។

រូបភាព

10. រថយន្ដដឹកទំនិញ

រថយន្ដដឹកទំនិញបានធ្វើឱ្យការដឹកជញ្ជូនទំនិញតាមដងផ្លូវកាន់តែមានប្រសិទ្ធភាពឡើង បែបនេះក៏ដោយសារតែការស្រាវជ្រាវលើ aerodynamics របស់អង្គការណាសាដែលកាត់បន្ថយការអូស។

រូបភាព

9. កាសស្តាប់ត្រចៀកគ្មានខ្សែ

កាសឥតខ្សែដែលត្រូវបានប្រើសព្វថ្ងៃនេះ កើតឡើងពីកាសតូចៗដែលរចនាដោយអង្គការណាសាសម្រាប់អ្នកបើកយានអវកាស។

រូបភាព

8. ប្រភេទហ្វូមហាប់​ (memory foam)

បង្កើតឡើងសម្រាប់អ្នកដំណើរក្នុងការធ្លាក់យន្ដហោះ ប្រភេទហ្វូមហាប់ទាំងនេះនៅតែត្រូវបានប្រើជាទូទៅជាឧបករណ៍សុវត្ថិភាព ប៉ុន្តែវាត្រូវបានគេស្គាល់ជាសាធារណៈថាត្រូវបានប្រើសម្រាប់ពូកយើងគេងសព្វថ្ងៃនេះឯង។

រូបភាព

7. អាហារកក

ដំណើរការនៃការបង្កើតអាហារដែលមានស្ថេរភាព និងងាយស្រួលរក្សាទុកសម្រាប់អវកាសយានិក បានធ្វើឱ្យអាហារកកស្ងួតអាចរក្សាបាន98ភាគរយនៃតម្លៃអាហារូបត្ថម្ភរបស់វា។

រូបភាព

6. កញ្ចក់ការពារឆ្កូត

កញ្ចក់ដែលធន់នឹងការកោសឆ្កូតនៅក្នុងវ៉ែនតាសព្វថ្ងៃ បានមកពីការខិតខំរបស់អង្គការណាសាដែលបានស្រាវជ្រាវលើបច្ចេកវិទ្យាសម្រាប់មួកការពាររបស់ឈុតអវកាសយានិក។

រូបភាព

5. រូបមន្តទឹកដោះគោទារក

អាហារបំប៉នផ្អែកលើសារាយ ដែលចាំបាច់សម្រាប់រូបមន្តទឹកដោះគោទារកសម័យថ្មី គឺបានចេញពីការស្រាវជ្រាវរបស់អង្គការណាសាដោយប្រើរុក្ខជាតិទឹកដើម្បីជួយកែឆ្នៃកាកសំណល់ នៅក្នុងប្រព័ន្ធទ្រទ្រង់ជីវិតនៅលើបេសកកម្មអវកាស។

រូបភាព

4. អវយវៈសិប្បនិម្មិត

ការស្រាវជ្រាវរបស់អង្គការណាសាទៅលើប្រព័ន្ធសាច់ដុំសិប្បនិម្មិត moldable foam និងរ៉ូបូត បានធ្វើឱ្យការផលិតអវយវៈសិប្បនិម្មិតជំនាន់ក្រោយ អាចបត់បែនបានល្អប្រសើរជាងមុននិងមានផាសុកភាពជាងមុន។

រូបភាព

3. កាមេរ៉ាទូរសព្ទដៃ

ការថតរូប Selfie របស់អ្នកគ្រប់គ្នាអាចធ្វើទៅបានដោយសារបច្ចេកវិទ្យាកាមេរ៉ាដែលមានទម្ងន់ស្រាល និងមានថាមពលទាបដែលត្រូវបានបង្កើតឡើងដើម្បីថតរូបនៅក្នុងលំហ។

រូបភាព

2. ការច្រោះទឹក

ប្រភពទឹកស្អាតគឺចាំបាច់សម្រាប់បេសកកម្មលើទីអវកាស ហើយប្រព័ន្ធដែលផ្អែកលើការច្រោះទឹករបស់អង្គការណាសាឥឡូវនេះត្រូវបានប្រើ ដើម្បីផលិតទឹកផឹកស្អាតនៅលើផែនដី។

រូបភាព

1. កុំព្យូទ័រយួរដៃ ឬ Laptop

វាគឺជាឧបករណ៍ចាំបាច់សម្រាប់សាលារៀន ការងារ លេងហ្គេម មើលវីដេអូកម្សាន្តជាដើម។ កុំព្យូទ័រយួរដៃទំនើបសព្វថ្ងៃគឺជាកូនចៅជំនាន់ក្រោយរបស់កុំព្យូទ័រចល័តដែលត្រូវបានប្រើក្នុងបេសកកម្មយានអវកាស៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]