សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតជាបណ្តោះអាសន្ននៅរោងចក្រ Ulsan របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី7 - 14 ខែមេសា ដោយសារតែបញ្ហាកង្វះបន្ទះឈីបនិងគ្រឿងបន្លាស់ផ្គត់ផ្គង់។
ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាផ្គត់ផ្គង់ទាក់ទងនឹងប្រព័ន្ធកាមេរ៉ាមើលខាងមុខសម្រាប់រថយន្ត Kona ប្រភេទ SUV និងម៉ូឌុលអគ្គិសនីសម្រាប់រថយន្ត IONIQ 5។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោងចក្រនេះផលិតរថយន្តបានចំនួន311,000គ្រឿងក្នុងមួយឆ្នាំៗ ដែលរួមមានរថយន្តម៉ាក Kona SUV និងរថយន្តម៉ាក Ioniq 5។
ក្រុមហ៊ុន Hyundai ជាក្រុមហ៊ុនផលិតរថយន្តមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដែលរងផលប៉ះពាល់តិចបំផុតពីការខ្វះខាតឈីប ដោយសារតែក្រុមហ៊ុនបានស្តុកទុកនូវឈីបជាច្រើន មិនដូចបណ្តាក្រុមហ៊ុនរថយន្តដទៃទៀតទូទាំងពិភពលោកនោះទេ។
កាលពីសប្តាហ៍មុនក្រុមហ៊ុន Honda Motor Co Ltd និងក្រុមហ៊ុន General Motors Co បានប្រកាសថាពួកគេនឹងបន្តផ្អាកផលិតកម្មនៅរោងចក្រនៅអាមេរិកខាងជើងសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយលើកឡើងពីកង្វះខាតបន្ទះឈីបដែលជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត។
មុនដំបូងការខ្វះខាតឈីបកើតឡើងតែក្នុងឧស្សាហកម្មផលិតរថយន្តតែប៉ុណ្ណោះ តែឥឡូវបានក្លាយជាបញ្ហាកាន់តែធំឡើង ដែលរាលដាលដល់គ្រឿងអេឡិចត្រូនិកប្រើប្រាស់ ដែលរួមទាំងស្មាតហ្វូនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]