រាជធានីភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទិ០១ ខែមេសា ឆ្នាំ២០២១ នេះថា លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ឱ្យធ្វើការដកហូតមធ្យោបាយធ្វើដំណើររបស់អ្នកដំណើរណាដែលបំពានបំរាម ដែលបានដាក់ចេញ គិតចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ភ្លឺ។
ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា បន្ទាប់ពីដកហូតមធ្យោបាយរួចហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លួន ដោយរាល់ការធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ក្នុងករណីជនណាអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំទេនោះ នឹងត្រូវផាកពិន័យទៅតាមច្បាប់។ ជាមួយគ្នានោះដែរ ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងនៅក្នុងសហគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈសារមួយផ្ញើរទៅកងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ដូច្នេះថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]