បរទេស៖ នៅថ្ងៃទី ៣១ ខែមីនាកាសែត The Sun បានរាយការណ៍ថា Angelina Jolie និង Brad Pitt ត្រូវបង់ប្រាក់យ៉ាងតិច ២ លានដុល្លារក្នុងដំណើរការលែងលះគ្នានិងការតស៊ូដើម្បីថែរក្សាកូន ៦ នាក់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ព័ត៌មាននេះត្រូវបានលាតត្រដាងដោយអ្នកជំនាញផ្នែកច្បាប់នៅ Los Angeles សហរដ្ឋអាមេរិក លោកបានបន្ថែមទៀតថា ការលែងលះរវាងគូស្វាមីភរិយា ហូលីវូដមួយគូរនេះគឺចំណាយច្រើនហួស ដែលមិនសមហេតុផល ហើយប្រើរយៈពេលយូរបែបនេះ។

នៅលើកាសែត Daily Mail លោក Kelly Chang Rickert ដែលជាមេធាវីខាងលែងលះដ៏ល្បីល្បាញនៅ Los Angeles បានអត្ថាធិប្បាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារ មេធាវី

មិនបញ្ចប់ត្រឹមនិងទេJolie និង ​Pitt ក៏ត្រូវបង់ប្រាក់ឲ្យ មេធាវីឯកជនរហូតដល់ ១០០០-១៥០០ដុល្លារ។ អ្នកទាំងពីរនឹងធ្វើការជាមួយមេធាវីប្រហែល ៤០-៥០ ម៉ោងក្នុងមួយសប្តាហ៍។ Jolie បានដាក់ពាក្យប្តឹងទៅតុលាការនៅឆ្នាំ ២០១៦ នៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពី វិធីបែងចែកប្រាក់រាប់រយលានដុល្លារពីទ្រព្យសម្បត្តិរួមជាមួយ Pitt។ អាណាព្យាបាលរបស់ក្មេងជំទង់ ៥ នាក់ក៏មិនត្រូវបានបំបែកឲ្យរស់នៅផ្សេងគ្នាដែរ។ Maddox បានធំធាត់ឡើងតែម្នាក់ឯង ដូច្នេះគេមានសិទ្ធិបង្ហាញពីបំណងចង់រស់នៅជាមួយនរណា។

យោងតាមកាសែត The Sun ក្មេងប្រុសជនជាតិខ្មែរអាយុ ១៩ ឆ្នាំបាននៅខាងម្តាយចិញ្ចឹមរបស់គេ Maddox បានសំរេចផ្តល់សក្ខីកម្មប្រឆាំងនឹងឪពុកចិញ្ចឹមរបស់លោក នៅក្នុងការប្រយុទ្ធលែងលះ មុនពេលចាកចេញទៅប្រទេសកូរ៉េដើម្បីបន្តការសិក្សានៅបរទេស។

កាសែត Weeklyបានឲ្យដឹងថា កូនប្រុសចិញ្ចឹមរបស់លោក តែងតែសំដែងការមិនពេញចិត្តជាមួយ Brad ។ Maddox ថែមទាំងចង់ដកនាមត្រកូលរបស់ Pitt ចេញទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie 
Angelina Jolie និង កូនៗ
Angelina Jolie និង ស្វាមី
Angelina Jolie និង ស្វាមី
Maddox និង Brad Pitt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]