មែនហើយ ប្ដីមានស្រីវាជារឿងធម្មតា ព្រោះវាជាធម្មជាតិ ក៏ជាសារជាតិរបស់មនុស្សប្រុស ដែលមិនចេះស្កប់ស្កល់ គ្មានភាពស្មោះត្រង់ចំពោះគ្រួសារ និងចង់តែសប្បាយបំពេញតាមតែចំណង់តណ្ហារបស់ខ្លួនឯងតែប៉ុណ្ណោះ។

តែជាក់ស្ដែង មនុស្សប្រុសដែលថ្លៃថ្នូរ ល្អត្រឹមត្រូវ មានទំនួលខុសត្រូវ និងស្មោះត្រង់ចំពោះក្រុមគ្រួសារ គេមិនបន្ទាបខ្លួន ព្រោះតែពាក្យថា «មនុស្សប្រុសមានស្រីជារឿងធម្មតា» បែបហ្នឹងឡើយ។ ព្រោះការដែលធ្វើបែបនេះ គឺស្មើនឹងខ្លួនឯង កំពុងតែបន្ទាបតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង ដើម្បីតែបំពេញនូវចំណង់តណ្ហា ការសប្បាយ គ្មានគិតគូរឱ្យបានវែងឆ្ងាយ បែរជានាំរឿងក្ដៅក្រហាយឱ្យប្រពន្ធកូន ហើយក៏អាច ធ្វើឱ្យខ្លួនឯងអន្តរាយព្រោះតែស្រីនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

ធ្វើជាមនុស្សប្រុស បើនៅមិនទាន់ចង់ឈប់សប្បាយ មិនអាចផ្ដាច់នូវចំណង់ និងការចែចង់ស្រីខាងក្រៅទេ សូមកុំទាន់យកប្រពន្ធ កុំរៀបការ សាងគ្រួសារអី ព្រោះមនុស្សប្រុសល្អ ថ្លៃថ្នូរ ដឹងពីតួនាទីខ្លួនជាប្ដីគួរធ្វើបែបណា ដឹងថា ការក្បត់ផិតប្រពន្ធគឺជារឿងថោកទាប និងធ្វើឱ្យគ្រួសារបាត់បង់សេចក្ដីសុខ និងសុភមង្គល ដូច្នេះ គេមិនប្រព្រឹត្តនូវទង្វើទាំងអស់នេះឡើយ។

រូបតំណាង

មុននឹងអ្នកក្បត់ប្រពន្ធទៅមានស្រី សូមចាំថា អ្នកក្រាបក្បាលដល់កន្ទេល អ្នកមានប្រពន្ធមានកូនរួចហើយ។
មុននឹងចង់សប្បាយខាងក្រៅ សូមចាំថា នៅផ្ទះ មានមនុស្សដែលអ្នកត្រូវទទួលខុសត្រូវ កុំចង់សប្បាយតែម្នាក់ឯង ទាំងដែលអ្នកនៅក្នុងផ្ទះវេទនា ក្ដៅក្រហាយ ដេកឱបទឹកភ្នែក។
បើដឹងថាខ្លួនជាមនុស្សប្រុស ជាប្ដី ជាឪពុក សូមកុំធ្វើរឿងថោកទាប នាំឱ្យបាត់បង់តម្លៃនៃកេរ្តិ៍ឈ្មោះ កិត្តិយសរបស់គ្រួសារ និងបាត់បង់ក្ដីសុខ សុភមង្គលក្នុងគ្រួសារឱ្យសោះ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com