ឬបង្កើនការញ៉ាំបន្លែ ទារកក៏ទទួលបានសារធាតុចិញ្ចឹមល្អៗនៅក្នុងការ៉ុតដូចគ្នា។ ខណៈពេលដែលការ៉ុតគឺជាប្រភេទអាហារសុខភាព ដែលសម្បូរទៅដោយវីតាមីន ជាតិរ៉ែ បញ្ហាអាលែកហ្ស៊ីនឹងការ៉ុតក៏អាចកើតឡើង ព្រមទាំងអាចប៉ះពាល់ដល់ទារកផងដែរ។ យ៉ាងណាមិញ ការ៉ុតអាចធ្វើឲ្យមានការផ្លាស់ប្ដូរសម្បុរស្បែករបស់ក្មេង តែមិនបង្កគ្រោះថ្នាក់ណាមួយឡើយ។ ចំពោះទារកដែលអាចញ៉ាំអាហាររឹងបាន ការញ៉ាំការ៉ុតអាចធ្វើឲ្យពួកគេមានអារម្មណ៍ឆាប់ឆ្អែតជាងមុន។
១. ស្បែកលឿង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការ៉ុតផ្ទុកសារធាតុBeta-carotene ច្រើន ហើយសារធាតុនេះអាចកកកុញនៅក្នុងស្បែក ប្រសិនបើយើងញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់នៅក្នុងបរិមាណច្រើន។ Beta-caroteneអាចឆ្លងកាត់តាមរយៈការបំបៅដោះម្ដាយ ដោយធ្វើឲ្យទារកមានស្បែកពណ៌ទឹកក្រូចតិចតួច។ ម៉ាក់ៗអាចសង្កេតឃើញការផ្លាស់ប្ដូរសម្បុរស្បែកដ៏ជាក់លាក់នេះនៅលើបាតដៃ និងបាតជើងរបស់ទារក។ ប៉ុន្តែ នៅក្នុងករណីដែលផ្នែកពណ៌សនៃភ្នែកប្រែទៅជាពណ៌លឿង វាអាចបង្ហាញពីប្រភេទជំងឺដ៏គ្រោះថ្នាក់ម្យ៉ាង គឺជំងឺខាន់លឿង។ ការកាត់បន្ថយការញ៉ាំការ៉ុតអាចធ្វើឲ្យសារធាតុcaroteneក្នុងឈាមថយចុះ នៅក្នុងរយៈពេល៣ទៅ៤សប្ដាហ៍។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើស្បែកទារកប្រែទៅជាពណ៌លឿង។
២.អាលែកហ្ស៊ី
ជាមួយគ្នានេះដែរ ទារកអាចអាលែកហ្ស៊ីទៅនឹងអាហារនៅអំឡុងពេលបំបៅដោះ។ ប្រហែលជា៦ទៅ៨ភាគរយនៃទារក និងកុមារមានបញ្ហាអាលែកហ្ស៊ីជាមួយនឹងអាហារមួយចំនួន ហើយក្មេងភាគច្រើនចាប់ផ្ដើមអាលែកហ្ស៊ីនៅពេលដែលពួកគេកាន់ចម្រើនវ័យ។ ចំពោះទារកដែលមានអាលែកហ្ស៊ីជាមួយនឹងការ៉ុតអាចមានអាការៈឈឺពោះ ដែលធ្វើឲ្យមានហ្គាសច្រើន ឬហើមពោះ។ លើសពីនេះ ក្មេងៗអាចក្អួត ឬរាកជាដើម។ បន្ថែមពីនេះ មុខរបស់ទារកអាចវិវត្តទៅជាហើម ជាពិសេសនៅបរិវេណភ្នែក មាត់ ឬបបូរមាត់។ ពិតណាស់ អាលែកហ្ស៊ីក៏អាចបណ្ដាលឲ្យមានរោគសញ្ញាផ្លូវដង្ហើម ដូចជាដកដង្ហើមតឹងៗ ពិបាកដកដង្ហើម ឬហៀរសំបោរ។ល។ ប្រសិនបើទារកមានបញ្ហាពិបាកដកដង្ហើម ដោយសារតែបញ្ហាអាលែកហ្ស៊ី ចូរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
ប្រសិនបើម៉ាក់ៗញ៉ាំការ៉ុតអំឡុងពេលមានគភ៌ វាអាចធ្វើឲ្យទារកចូលចិត្តការ៉ុត នៅពេលដែលពួកគេចាប់ផ្ដើមញ៉ាំអាហាររឹង។ ការបញ្ចូលការ៉ុតនៅអំឡុងពេលបំបៅដោះ ឬមុនពេលដែលកូនកើត នឹងធ្វើឲ្យពួកគេចូលចិត្តញ៉ាំធញ្ញជាតិរសជាតិការ៉ុតដោយពុំមានផលប៉ះពាល់ណាមួយឡើយ។ ជាក់ស្ដែង ការ៉ុតគឺជាប្រភពវីតាមីនA និងសារធាតុចិញ្ចឹមដទៃទៀត ដែលចាំបាច់ចំពោះ ការលូតលាស់របស់ទារក។ ហើយទោះបីជាទារកមានស្បែកលឿងយ៉ាងណាក្ដី ពួកគេនឹងត្រលប់មកធម្មតាវិញ នៅពេលដែលមានអាយុ២ ឬ៣ឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]