ការថែទាំស្បែកដ៏ល្អមួយគឺចាប់ផ្ដើមពីរបបអាហារប្រចាំថ្ងៃរបស់យើងផ្ទាល់។ រីឯការញ៉ាំទឹកផ្លែឈើ និងបន្លែគឺជាវិធីសាស្ត្រដ៏ងាយស្រួល និងប្រសើរបំផុតក្នុងការទទួលបានសារធាតុចិញ្ចឹមអតិបរមាពីបន្លែ និងផ្លែឈើ ដែលធ្វើឲ្យយើងឆាប់ទទួលបានស្បែកគួរជាទីពេញចិត្ត។
១. ទឹកការ៉ុត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការ៉ុតមិនត្រឹមតែជាប្រភពនៃវីតាមីនAដ៏ល្អ ដែលជំនួយដល់ភ្នែករបស់យើងប៉ុណ្ណោះទេ វាក៏អាចកម្ចាត់រាល់បញ្ហាមុន ស្នាមជាំ និងការបំផ្លាញពីកម្ដៅថ្ងៃថែមទៀតផង។ លើសពីនេះ វាក៏ជួយធ្វើឲ្យស្បែកភ្លឺសស្អាត។ ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងការ៉ុត វារួមចំណែកជួយពន្យារភាពចាស់នៃស្បែកផងដែរ។ ដូច្នេះហើយ ស្រីៗយើងអាចសាកល្បងញ៉ាំទឹកការ៉ុតចំនួនមួយកែវនៅពេលព្រឹក ដើម្បីទទួលបានស្បែកទន់ម៉ត់រលោង។
ការថែទាំស្បែកដ៏ល្អមួយគឺចាប់ផ្ដើមពីរបបអាហារប្រចាំថ្ងៃរបស់យើងផ្ទាល់។ រីឯការញ៉ាំទឹកផ្លែឈើ និងបន្លែគឺជាវិធីសាស្ត្រដ៏ងាយស្រួល និងប្រសើរបំផុតក្នុងការទទួលបានសារធាតុចិញ្ចឹមអតិបរមាពីបន្លែ និងផ្លែឈើ ដែលធ្វើឲ្យយើងឆាប់ទទួលបានស្បែកគួរជាទីពេញចិត្ត។
២. ទឹកប៉េងប៉ោះ
ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទឹកប៉េងប៉ោះមានសមត្ថភាពពិសេសក្នុងការធ្វើឲ្យស្បែករបស់យើងក្មេងជាងវ័យ និងមានសុខភាពល្អ។ វីតាមីនC, A និងLycopene នៅក្នុងទឹកប៉េងប៉ោះអាចជួយការពារអុកស៊ីតកម្ម ដែលអាចកាត់បន្ថយស្នាម និងបញ្ហាមុនបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ វាក៏អាចកាត់បន្ថយរន្ធញើសរីកធំ ព្រមទាំងធ្វើឲ្យស្បែកភ្លឺរលោង។ ចូរកិនប៉េងប៉ោះជាមួយនឹងអំបិលបន្តិច រួមជាមួយនឹងទឹកឃ្មុំ ដើម្បីកម្ចាត់ជាតិអាស៊ីដនៅក្នុងប៉េងប៉ោះ ព្រមទាំងទទួលបានរសជាតិផ្អែមឆ្ងាញ់។ ញ៉ាំទឹកប៉េងប៉ោះមួយកែវ នៅក្នុងពេលព្រឹកទើបជាការប្រសើរ។
៣. ទឹកក្រូចស្រស់
ជាមួយគ្នានេះដែរ ទឹកក្រូចស្រស់អាចការពារស្បែកកុំឲ្យស្ងួត ឬរបក។ ជាក់ស្ដែង អាស៊ីដក្នុងផ្លែក្រូចអាចជួយបង្កើតភាពយឺត និងខូឡាជែននៃស្បែក ព្រមទាំងធ្វើឲ្យស្បែកតឹងណែន និងក្មេងជាងវ័យ។ ចូរញ៉ាំភេសជ្ជៈប្រភេទនេះពីរដងក្នុងមួយថ្ងៃ នៅពេលព្រឹកព្រលឹម ឬមុនពេលញ៉ាំអាហារ។
៤. ទឹកប្រទាលកន្ទុយក្រពើ
ទឹកប្រទាលកន្ទុយក្រពើជួយរក្សាភាពភ្លឺរលោងនៃស្បែកពីធម្មជាតិ ជាមួយនឹងជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ បន្ថែមពីនេះ អ័រម៉ូនGibberellins និងAuxiនៅក្នុងប្រទាលកន្ទុយក្រពើក៏អាចជួយជួសជុលស្បែកបានយ៉ាងស័ក្ដិសិទ្ធិ។ ចូរញ៉ាំវាមួយកែវក្នុងមួយថ្ងៃ នៅពេលព្រឹកមុនពេលញ៉ាំអាហារ។
៥. ទឹកទទឹម
ទឹកទទឹមសម្បូរទៅដោយវីតាមីនC និងK ដែលអាចជួយបង្កើតកោសិកាស្បែកឡើងវិញ និងកាត់បន្ថយការវិវត្តទៅរកភាពចាស់។ ជាងនេះទៅទៀត វាក៏ជួយធ្វើឲ្យស្បែកទន់ភ្លឺរលោង ជាមួយនឹងសារធាតុបន្សុទ្ធឈាម។ រីឯអាស៊ីដខ្លាញ់អូមេហ្គា៣ និងPunicic អាចជួយផ្ដល់សំណើមនៅក្នុងស្បែក និងរក្សាជាតិទឹកបានយ៉ាងល្អប្រសើរ។ ស្រីៗយើងគប្បីញ៉ាំទឹកទទឹមឲ្យបានពីរកែវនៅក្នុងមួយថ្ងៃ និងនៅពេលព្រឹកព្រលឹម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]