រាជធានីភ្នំពេញ៖ ពិតជាត្រេកអរនិង ចូលរួមរំភើបអបអរជំនួស ដែលអូនតូចមានអាយុ៦ ឆ្នាំ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ កាលពីម្សិលមិញ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅផេកហ្វេសប៊ុកផ្លូវការរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
គួររំលឹកឡើងវិញថា ក្មេងប្រុសអាយុ៦ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅព្យាបាលជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ដែលមានទីលំនៅនៅខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ដោយកុមារារូបនេះ បានឆ្លងពីអ្នកម្តាយរបស់ខ្លួនផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អូនតូច និង អ្នកម្តាយ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]