ភ្នំពេញ៖ នាពេលបច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងប្រព្រឹត្ដទៅ នៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមមានប្រទេសកម្ពុជាជាដើម។
ទន្ទឹមនឹងនេះ លោកអ្នកក៏ត្រូវដឹងផងដែរ ចំពោះអាការដែលអាចនឹងកើតមាន ក៏ដូចជាអ្វីដែលគួរធ្វើ និងមិនគួរធ្វើ បន្ទាប់ពីចាក់វ៉ាក់រួច។ ហើយនាពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំធំៗ៥ចំណុច រួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អ្នកអាចនឹងមានផលរំខានខ្លះ ដូចជា ឈឺ ឬមានហើមតិចតួចនៅកន្លែងចាក់ ក្ដៅខ្លួនស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលអាការទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ ក្នុងនោះដែរ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬ ថ្នាំបញ្ចុះកម្ដៅ ប្រសិនអ្នកមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនោះ។
២. ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ ដែលស្អាត
៣. កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្ដៅមុនពេលចាក់វ៉ាក់សាំង ដើម្បីការពារផលរំខាន
៤. ផឹកទឹកឲ្យបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់
៥. សូមបន្ដអនុវត្ដន៍វិធានការ ៣កុំ (កុំទៅកន្លែងជុំជន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា) និង៣ការពារ (ពាក់មា៉ស់ លាងដៃ និងរក្សាកម្លាត)៕
ប្រភព៖ ទទក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]