គ្នាយើងដឹងហើយថាក្រពះពោះវៀនមានសុខភាពមិនល្អ អាចធ្វើឲ្យយើងហើមពោះ ទល់លាមក រាក និងសម្បូរហ្គាសក្នុងពោះជាដើម។ អ្នកធ្លាប់ជួបបញ្ហាទាំងនេះ ពិតជាដឹងហើយថាវារំខាន និងធ្វើឲ្យយើងពិបាកក្នុងខ្លួនបែបណានោះ។ បើអ៊ីចឹងត្រូវធ្វើម៉េចទើបធ្វើឲ្យក្រពះពោះវៀនយើងមានសុខភាពល្អ?
១. កាត់បន្ថយស្ត្រេស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកើតស្រ្តេសខ្លាំងក្នុងរយៈពេលយូរ ឬឈានដល់រ៉ាំរ៉ៃ ធ្វើឲ្យមានផលវិបាកច្រើនដល់រាងកាយ រួមទាំងក្រពះពោះវៀនដែរ។ វិធីមួយចំនួនអាចជួយកាត់បន្ថយស្ត្រេសរួមមានធ្វើសមាធិ ដើរហាត់ប្រាណ ទៅម៉ាហ្សា ជជែកលេងជាមួយមិត្តភក្ដិ ឬសមាជិកគ្រួសារ កាត់បន្ថយជាតិកាហ្វេអ៊ីន ឬលេងជាមួយសត្វចិញ្ចឹមជាដើម។
២. គេងឲ្យបានគ្រប់គ្រាន់
គេងបានតិច ឬគុណភាពដំណេកធ្លាក់ចុះ អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពោះវៀនដែរ ហើយបញ្ហាក្រពះពោះវៀននេះ បើកើតហើយនឹងធ្វើឲ្យយើងមានបញ្ហាដំណេកថែមទៀត។ គ្នាយើងត្រូវព្យាយាមគេងឲ្យបានស្កប់ស្កល់ពី៧ទៅ៨ម៉ោងក្នុងមួយយប់។ បើគ្នាយើងមានបញ្ហាដំណេកញឹកញាប់ គួរពិគ្រោះជាមួយគ្រូពេទ្យ។
៣. ទំពាអាហារយឺតៗ
ទំពាអាហារមួយៗ មិនញាប់ពេក និងញ៉ាំអាហារមិនប្រញាប់ អាចជួយឲ្យមានការរំលាយអាហារបានល្អ និងស្រូបយកសារធាតុចិញ្ចឹមបានល្អដូចគ្នា។ ការធ្វើបែបនេះ អាចជួយកាត់បន្ថយបញ្ហាក្នុងការរំលាយអាហារ និងជួយរក្សាសុខភាពក្រពះពោះវៀនផងដែរ។
៤. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ការញ៉ាំទឹកបានគ្រប់គ្រាន់ បានជួយរក្សាតុល្យភាពនៃបាក់តេរីល្អក្នុងពោះវៀន។ ដូចនេះហើយ ការផឹកទឹកបានគ្រប់គ្រាន់ ជាវិធីសាមញ្ញមួយជួយឲ្យក្រពះពោះយើងមានសុខភាពល្អ។
៥. ពិនិត្យលើរបបអាហារ
គ្នាយើងគួរព្យាយាមកាត់បន្ថយការញ៉ាំអាហារកែច្នៃ អាហារមានជាតិស្ករខ្ពស់ និងអាហារមានជាតិខ្លាញ់ខ្ពស់។ ការកាត់បន្ថយនេះ នឹងរួមចំណែកជួយដល់សុខភាពពោះវៀន។ យើងគួរងាកមក ញ៉ាំបន្លែ ផ្លែឈើ និងប្រូតេអ៊ីន ដែលអាចមានផលវិជ្ជមានលើសុខភាពពោះវៀន។ ចំណែកអាហារមាន ជាតិសរសៃវិញ ក៏បានរួមចំណែកយ៉ាងច្រើនដល់សុខភាពពោះវៀនដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]