បរទេស៖ បើយោងតាមការផ្សាយរបស់ USA Today ជំងឺបានធ្វើឱ្យជីវិតមនុស្សផ្លាស់ប្តូរជាច្រើន តាំងពីការដើរទិញឥវ៉ាន់ ធ្វើការរហូតដល់ហាត់ប្រាណ។ លើសពីនេះទៀតវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការស្លៀកសម្លៀកបំពាក់ផងដែរ ។

ដោយឡែក បើងាកមកមើលពី fashion នៃការស្លៀកពាក់របស់តារាហូលីវ៉ូដ ទាំងនេះវិញសូម្បីតែនៅក្នុងផ្ទះក៏លេងក៏លេងខ្លួនមិនសំចៃដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតារាហូលីវ៉ូដរូបណាខ្លះ ដែលមានការលេងខ្លួនមិនសំចៃនោះ?

សូមទស្សនារូបភាពខាងក្រោម៖

១.Selena Gomez

Selena Gomez 

Selena Gomez បង្ហាញសម្លៀកបំពាក់ ដែលមានបោះពុម្ពផ្កាស្រស់ស្អាតរបស់នាង រួមបញ្ចូលគ្នានូវអាវក្នុងដែល ពាក់កណ្តាលខ្លួនបន្ថែមភាពស៊ិចស៊ីមួយកម្រិត។

២.Lais Ribeiro

Lais Ribeiro

Lais Ribeiro លេងជាមួយនឹង អាវម៉ូដចំហរទ្រូងដៃខ្សែតូចពីរខ្សែ​ បូករួមខោខ្លីបែបយុវវ័យ អមនឹងគ្រឿងអលង្ការមាសដ៏ប្រណីត។

៣.Kim Kardashian

Kim Kardashian

Kim Kardashian ពាក់អាវបិទស្មាកោងមួយចំហៀង មកជាមួយខោដែលមានចង្កេះវែងជាមួយនឹងកប់សាហាវ ។ ជាម្ដាយដែលមានកូន ៤ នាក់ នៅតែលេងខ្លួននិងសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះជាមួយនឹងតាវ៉ែនតាខ្មៅយ៉ាងទាន់សម័យ។ 

៤.Bella Hadid

Bella Hadid

Bella Hadid លេងជាមួយចៀមនៅលើកសិដ្ឋាន នាងបានស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ សម្លៀកបំពាក់បែបបើកចំហខ្នង ដែលពេញចិត្តសម្រាប់ស្ត្រីជាពិសេសនៅរដូវក្តៅ។

៥.Hailey Bieber

Hailey Bieber ជានឹងសម្លៀកបំពាក់និងចង់បើកបង្ហាញសម្រាប់ម៉ូដផ្ទះ ម៉ូដែលស្រីរូបនេះបានជ្រើសរើសរ៉ូបពណ៌ខៀវស្រាលជាមួយនឹងឡាយ៍ពុម្ពផ្កា monochromatic។ នាងបង្ហាញភាពជឿជាក់លើស្បែកភ្លឺថ្លាគ្មានស្នាមអុជនៅក្រោមព្រះអាទិត្យ។

៦.Elsa Hosk 

Elsa Hosk 
Elsa Hosk 

Elsa Hosk បានផ្តល់កំណើតកូនស្រីដំបូងនៅថ្ងៃទី ១១ ខែកុម្ភះ មុនពេលសម្រាល នាងបង្ហោះរូបភាពបង្អួតរាងមានផ្ទៃពោះនៅលើបណ្តាញសង្គម តារាម៉ូដែលស្រីរូបនេះថតរូបម៉ូតនៅឯផ្ទះរបស់នាងផ្ទាល់។ លេងឈុតសមួយឈុរជាមួយ អាវទ្រនាប់បញ្ចេញដើមទ្រូងនិងស្បែកជើងប៉ាតាជាមួយនឹងពណ៌សយ៉ាងឆើតឆាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]