ថៃ៖ នៅក្នុងរង្វង់សិល្បៈថៃមានតារាៗដែលជាអ្នកមានអាជីពក្នុងវិស័យសិល្បៈដូចគ្នាពួកគេភាគច្រើនគឺតែងតែបង្កើតចំណងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែម ដែលទាំងនេះ ក៏បានធ្វើឱ្យពួកគេមានប្រជាប្រិយភាពនិងភាពទាក់ទាញមួយកម្រិតទៀតពីសំណាក់មហាជនដែលជាអ្នកគាំទ្រ។

ដោយក្នុងរយៈពេលថ្មីៗនេះមានគូស្នេហ៍ដែលជាអ្នកសិល្បៈដូចគ្នាជាច្រើនគូ បានសុំខាងស្រីរៀបការសាងជាអនាគត និងគ្រួសារនៅក្នុងឆ្នាំនេះបន្ទាប់ពីទំនាក់ទំនងស្នេហារបស់ពួកគេ បានបង្កើតឡើងជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតារាគូណាខ្លះដែលចង់រៀបការក្នុងឆ្នាំនេះ​ទៅមើលទាំងអស់គ្មា ៖

១. Mark Prin និង Kimmy Kimberley

 Mark Prin និង Kimmy Kimberley

សម្រាប់អ្នកទាំងពីរគឺជាតារាដែលមានភាពលេចធ្លោនិងស្រល់ស្អាត​និងស្រស់សង្ហាដូចគ្នា អ្នកទាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នា ស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូមកដែលហើយ ។ ហើយMark បានសុំKimberley រៀបការក្នុងឆ្នាំនេះ ក្នុងនោះនាងបានយល់ព្រមហើយ តែមិនទាន់កំណត់ថារៀបការក្នុងថ្ងៃណា​ ខែណានោះទេ។

២.Danworrawech និង Pattieung 

Danworrawech និង Pattieung  

អ្នកទាំងពីគឺជាតារាសម្ដែងដូចគ្នា ហើយបានមានទំនាក់ទំនងនិងគ្នាអស់រយៈពេល១០ឆ្នាំមកហើយ រយៈពេលនេះគឺសាកសមបំផុតហើយដែល ​ Danworrawech សុំ Pattieung រៀបការក្នុងឆ្នាំនេះ ។

៣. Pancake និង Saksoothorn rise

Pancake និង Saksoothorn rise

សម្រាប់អ្នកទាំងពីគឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងយូអង្វែងមកហើយ  ដោយកាលពីឆ្នាំមុនៗ Saksoothorn rise បានសុំPancake   រៀបការដែរ តែដោយសារតែកាលនោះនាងមមាញឹកនិងការងារពេកទើបមិនបានរៀបការ តែឆ្នាំនេះចង់ដឹងថានាងព្រមរៀបការឬក៏អត់នោះចាំតាមដានមើលបន្តទៀត។

៤. Weir Sukollawat និងBella Ranee

Weir Sukollawat និងBella Ranee

មហាជនប្រាកដជាបានស្គាល់តារាមួយគូនេះ Weir និង Bella​ គឺជាតារាដែលមានប្រជាប្រិយភាព ព្រមទាំងជាគូស្នេហ៍យ៉ាងសាកសមនឹងគ្នាបំផុត ​ដែលមហាជនអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីមានដំណឹងល្អឆាប់ៗនេះ ។ដោយក្នុងនោះ Weir  ក៏ធ្លាប់បានបង្ហើបប្រាប់ជាសាធារណៈថាខ្លួនគេចង់គិតគូរឆាប់ៗនេះ ព្រោះតែមិត្តភ័ក្តរបស់គេជាច្រើនជំរុញឱ្យឆាប់រៀបការក្នុង ឆ្នាំនេះ តែត្រូវសុំ Bella​ រៀបការជាមុនសិន។

៥.Annethong និង Atinnabhan

Annethong និង Atinnabhan

Annethong គឺជាតារាសម្ដែងជើងចាស់ដ៏ស្រស់ស្អាតនិងមានទេពកោសល្យក្នុងការសម្ដែងយ៉ាងជំនាញ ហើយពេលបច្ចុប្បន្ននាងមានទំនាក់ទំនងជាមួយលោកAtinnabhan ២០ឆ្នាំមកហើយដោយលោកមិនមែនជាអ្នកសិល្បៈនោះទេ ។ក្នុងឆ្នាំនេះ Annethong បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយល់ព្រមរៀបការបន្ទាប់ពីឆ្នាំមុនៗនាងបានបដិសេធក្នុងការរៀបការមួយនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]