ខេត្តត្បូងឃ្មុំ ៖ នៅមុននេះបន្តិច លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានធ្វើសេចក្តីជូនដំណឹងជាបន្ទាន់ ដោយបិទច្រកចេញចូល ភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីពេលនេះទៅ។
ទន្ទឹមនឹងនេះ បើតាមការបញ្ជាក់ពី លោកអភិបាលស្រុក បានប្រាប់ឲ្យដឹងថា សេចក្តីជូនដំណឹងនេះ ត្រូវបានប្រកាស ក្រោយរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន ៣ករណី ដែលក្នុងនោះ ស្ត្រីឈ្មោះ អុន ចាន់ឌី និងកូនស្រីចំនួន២នាក់ផ្សេងទៀត ដែលរស់នៅក្នុងទីតាំងខាងលើនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អាជ្ញាធរស្រុក បានអំពាវនាវឲ្យប្រជាជន ដែលពាក់ព័ន្ធនឹងបុគ្គលខាងលើ សូមផ្តល់ព័ត៌មានទៅកាន់ អាជ្ញាធរមូលដ្ឋានខ្លួនភ្លាម ដើម្បីត្រៀមយកសំណាក ពិនិត្យមើលជំងឺកូវីដ១៩ គួរបន្ថែមទៀតថា លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានសរសេរបញ្ជាក់យ៉ាងបែបនេះថា ៖
សេចក្ដីជូនដំណឹងស្ដីពីការបិទការចេញ-ចូល ជាបណ្ដោះអាសន្ននៅក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]