គ្រប់វ៉ាក់សាំងទាំងអស់ រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផង ក្រោយយើងចាក់រួចតែងតែមានផលរំខានខ្លះៗ។ តាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ផលរំខានក្រោយចាក់វ៉ាក់សាំងរួច មានដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ។ ផលរំខានទាំងនោះនឹងបាត់ទៅវិញ ក្នុងរយៈពេល ២-៣ ថ្ងៃ។
ក្នុងករណីមានផលរំខានខាងលើនេះ យើងអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្តៅ បើសិនជាមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។ តែប្រសិនបើឈឺ ឬហើមតិចតួចនៅកន្លែងចាក់ យើងអាចស្អំជាមួយកំណាត់សើមត្រជាក់ដែលស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាដឹងថា ក្រោយពេលចាក់វ៉ាក់សាំងមានផលរំខានបែបនេះក្តី តែពេទ្យហាមដាក់ខាតការលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្តៅមុនពេលចាក់វ៉ាក់សាំង ដើម្បីការពារផលរំខាន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]