បរទេស៖ ភពអ៊ុយរ៉ានុសកំពុងបញ្ចេញកាំរស្មីអ៊ិច ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏ចង់ធ្វើការត្រួតពិនិត្យវា ឲ្យកាន់តែច្បាស់ជាងមុនផងដែរ។ ការសិក្សារឿងអាថ៌កំបាំងមួយនេះបានឈានមកដល់សេចក្ដីសន្និដ្ឋាន ដែលបានពីការវិភាគរបកគំហើញចំនួនពីរនៃភពនេះ និងការរកឃើញសកម្មភាពកាំរស្មីអ៊ិចជាលើកដំបូង។ ក្រុមតារាវិទូបានពិនិត្យមើលរូបភាពនៃភពនេះ ដែលថតដោយផ្កាយរណបអង្កេត Chandra Observatory របស់អង្គការណាសា នៅក្នុងឆ្នាំ២០០២និង២០១៧ ហើយចាប់បានកាំរស្មីអ៊ិចយ៉ាងច្បាស់ជាលើកដំបូង និងបន្ទាប់មកចាប់បានអ្វីដូចចំណាំងផ្លាត។
មូលហេតុដែលនាំឲ្យមានកាំរស្មីអ៊ិចទាំងនេះ អាចប្រហែលបណ្ដាលមកពីព្រះអាទិត្យ ហើយគេធ្លាប់ដឹងរួចមកហើយថា ទាំងភពព្រហស្បតិ៍និងសៅរ៍បានបញ្ចេញពន្លឺកាំរស្មីអ៊ិចដែលទទួលបានពីព្រះអាទិត្យ។ ឥឡូវនេះ គេរកឃើញថាភពអ៊ុយរ៉ានុសក៏មានសកម្មភាពដូចគ្នាដែរ។ ប៉ុន្តែមិនមែនគ្រប់សកម្មភាពទាំងអស់សុទ្ធតែអាចពន្យល់បាននោះទេ ហើយអង្គការណាសាបានប្រជុំជាមួយក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីសិក្សាពីព័ត៌មានលម្អិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាំរស្មីអ៊ិចត្រូវបានរកឃើញក្នុងភពភាគច្រើន នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ប៉ុន្តែមិនធ្លាប់ត្រូវបានរកឃើញនៅក្នុងភពអ៊ុយរ៉ានុសកាលពីមុនទេ។ ការសិក្សាការបញ្ចេញកាំរស្មីអ៊ិចបានផ្ដល់លក្ខណៈបន្ថែមពីភពយក្សទឹកកកមួយនេះ ហើយក្រុមអ្នកស្រាវជ្រាវអាចស្វែងយល់បន្ថែមអំពីបរិយាកាស ផ្ទៃ និងកងរង្វង់របស់វាផងដែរ។ ណាសាបាននិយាយថា ភពអ៊ុយរ៉ានុសគឺជាគោលដៅគួរឲ្យចាប់អារម្មណ៍ ជាពិសេសសម្រាប់ការវិភាគកាំរស្មីអ៊ិច ដោយសារតែដំណើរមិនធម្មតានៃអ័ក្សរង្វិលនិងដែនម៉ាញេទិចរបស់វា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]