ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយរដ្ឋបាលខេត្តកំណត់ដាក់ទីតាំងនេះជាមណ្ឌលចត្តាឡីស័ក នេះបើតាមការជូនព័ត៌មានដល់សាធារណជនពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ។
ដើម្បីចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីអ្នកបម្រើការនៅក្នុងអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ហើយលទ្ធផលតេស្តបញ្ជាក់ថា វិជ្ជមានកូវីដ-១៩។ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យម្ចាស់អាហារដ្ឋានខាងលើ ផ្អាកជាបណ្តោះអាសន្ត នូវការចេញចូលអាហារដ្ឋានពីគ្រប់មជ្ឈដ្ឋាន ហើយក្រុមការងាររដ្ឋបាលខេត្តនឹងយកទីតាំងនោះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអាននូវសេចក្តីជូនព័ត៌មានដែលមានខ្លឹមសារលម្អិតដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]