ភ្នំពេញ::យោងតាមសេចក្តីជូនដំណឹងមួយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC ដែលបានបង្ហោះលើគេហទំព័រហ្វេប៊ុកផ្លូវការបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំង ហាងកាត់សក់មួយកន្លែងមានយីហោ Kalip Hair មានទីតាំងស្ថិតនៅទល់មុខនឹងស្ថានីយប្រេងឥន្ធន:សូគីមិចវត្តសំរោង អណ្តែត ដែលធ្លាប់មានប្រវត្តិបានចូលទីតាំងហាងខាងលើនេះ ចាប់ពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ សូមប្រញាប់ទៅធ្វើតេស្ត ក្នុងករណីប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖
១.វិទ្យាល័យបាក់ទូក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២.វិទ្យាល័យបឹងត្របែក
៣.មណ្ឌលសុខភាពចាក់អង្រែក្រោម
៤.មន្ទីរពេទ្យខ្មែរ-សូវៀត
៥.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយ ឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ចង់ជ្រាបឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះសូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]