រាជធានីភ្នំពេញ៖ វាគឺជាដំណឹងត្រេកអរមួយទៀត ដែលតារាកំប្លែងមួយរូបទៀតហើយ បានជាសះស្បើយពីជំងឺកូវីដ១៩ គឺអ្នកនាង សេង ចិន្តា ហៅស្រីអ៊ីត នេះតាមបើបញ្ជាក់ពីស្វាមីខ្លួនផ្ទាល់ ស្រីអ៊ីត តែយ៉ាងអ្នកនាង មិនទាន់ត្រូវបានក្រុមគ្រូពេទ្យអនុញាត្តឱ្យចេញពីកន្លែងព្យាបាលនៅឡើយទេ ដោយតារាកំប្លែងរូបនេះ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត នៅគេហដ្ឋានរបស់ខ្លួន។

ក្នុងនោះដែរ តារាកំប្លែងរូបនេះ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត មិនខ្លាចហត់នឿយ ក្នុងការព្យាបាលអ្នកនាង ហើយនិងអ្នកជំងឺផ្សេងទៀត រហូតដល់តារារូបនេះ បានជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកឡើងវិញដែរថា អ្នកនាង សេង ចិន្តា ហៅស្រីអ៊ីត ត្រូវបានរកឃើញ មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពីនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀងស្រី វី ឌីណែត នឹងត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Dukes។

ក្រោមការយកចិត្តទុកដាក់ព្យាបាលយ៉ាងឃ្លៀវក្លាពីសំណាក់ក្រុមគ្រូពេទ្យ នៅល្ងាចថ្ងៃទី០២ ខែមេសា នេះ អ្នកនាង ស្រីអ៊ីត បានជាសះស្បើយ៕

ប្រភព៖ Fresh New Plus

អ្នកនាង ស្រីអ៊ីត
អ្នកនាង ស្រីអ៊ីត
អ្នកនាង ស្រីអ៊ីត
អ្នកនាង ស្រីអ៊ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]