បរទេស៖ នៅពេលនិយាយដល់ពិភពលោកទាំងមូល លោកអ្នកអាចនឹងគិតថា លោកអ្នកជាប្រជាជនសាកល ប៉ុន្ដែមានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលសូម្បីតែអ្នកក៏មិនធ្លាប់ដឹង ខណៈពេលនិយាយដល់លក្ខណៈពិសេសប្លែកប្រទេសផ្សេងៗ។ ថ្ងៃនេះ ខ្មែរឡូត សូមលើយក រឿងរាវដ៏គួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ១០នេះ មកបង្ហាញឱ្យប្រិយមិត្តអ្នកអានបានដឹង៖

១. ប្រទេសនីហ្សេ គឺជាប្រទេសដែលមានប្រជាជនវ័យក្មេងៗជាងគេបំផុតនៅលើពិភពលោក ដោយពាក់កណ្តាលនៃប្រជាជននីហ្សេមានអាយុ ១៤ ឆ្នាំឬក៏ក្មេងជាងនេះ ហើយអាយុជាមធ្យមគឺ ១៥ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

២. ប្រទេសកាណាដា គឺជាប្រទេសដែលមានបឹងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយប្រទេសនេះកាន់ក្ដាប់ប្រមាណជា ៦០ភាគរយនៃបឹងទាំងអស់នៅលើពិភពលោក។

រូបតំណាង

៣. អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសធំជាងគេ​ ដែលគ្មានសូម្បីទន្លេ។

រូបតំណាង

៤. ប្រទេសស៊ូរីណាម គឺជាប្រទេសដែលគ្របដណ្ដប់ ដោយព្រៃឈើច្រើនជាគេបំផុតនៅលើពិភពលោក។

រូបតំណាង

៥. ប្រទេសរុស្ស៊ី គឺជាប្រទេសដែលមានរថក្រោះច្រើនជាងគេបំផុត ក្នុងជួរកងទ័ពនៅលើពិភពលោក ដោយមានចំនួនជាង ២ ម៉ឺនគ្រឿង។

រូបតំណាង

៦. ប្រទេសសឹង្ហបុរី គឺជាប្រទេស  ដែលគ្មានកសិដ្ឋាន។

រូបតំណាង

៧. ឥណ្ឌា គឺជាប្រទេសដែលមានពហុកីឡាដ្ឋាន​គ្រីឃីត អន្តរជាតិច្រើនជាងគេបំផុត ដោយមានចំនួនសរុប ៥៤កន្លែង គិតត្រឹមដំណាច់ឆ្នាំ ២០១៨។

រូបតំណាង

៨. ប៉ាពួនូវែលគីនេ គឺជាប្រទេសដែលមានភាសាចម្រុះច្រើនជាងគេបំផុត ដោយមានភាសានិយាយជាង ៨៤០ភាសា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]