ក្រុមហ៊ុន B&B Italia Group ដែលជាក្រុមហ៊ុនរចនាឈានមុខគេមួយនៅលើពិភពលោក ហើយមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ក្នុងការបង្កើតគ្រឿងសង្ហារឹមដែលមានការរចនាច្នៃប្រឌិត បានប្រកាសបើកហាងថ្មីនៅចំកណ្ដាលបេះដូង នៃរាជធានីភ្នំពេញ។ ដែលលាតសន្ធឹងលើផ្ទៃដី 460 ម៉ែត្រការ៉េ នៅក្នុងអាគារ T-ONE ដែលជាទីតាំងរចនាឈានមុខគេនៅកម្ពុជា ហើយមានទីតាំងស្ថិតនៅជាប់នឹងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ អគាររស់នៅខ្ពង់ខ្ពស់ សណ្ឋាគារលំដាប់ផ្កាយប្រាំ មជ្ឈមណ្ឌលការទូត និងទីកន្លែងទេសចរណ៍សំខាន់ៗ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្តសញ្ញាណនៃការលក់នេះ បានអនុវត្តតាមការណែនាំទីស្នាក់កាលកណ្តាលរបស់ B&B Italia ដែលមានគ្រឿងសង្ហារិមដែលអាចស្គាល់បានភ្លាមៗពីម៉ាក B&B Italia។ បរិយាកាសនីមួយៗ ប្រាប់ពីរឿងរ៉ាវនៃការច្នៃប្រឌិត រចនាប័ទ្ម និងគុណភាពដែលមិនចេះចប់មិនចេះហើយ អញ្ជើញអតិថិជនឱ្យឈានជើងចូលទៅក្នុងពិភពមួយដែលគ្រប់ព័ត៌មានលម្អិតត្រូវបានបង្កើតឡើងដើម្បីបំផុសគំនិត។ សោភ័ណ្ឌភាពនីមួយៗប្រាប់ពីរឿងរ៉ាវនៃការច្នៃប្រឌិត រចនាបទ និងគុណភាពដែលមិនចេះចប់មិនចេះហើយ អញ្ជើញអតិថិជនឱ្យឈានជើងចូលទៅក្នុងពិភពមួយដែលគ្រប់ព័ត៌មានលម្អិតត្រូវបានបង្កើតឡើងដើម្បីបំផុសគំនិត។ សម្ភារៈរបស់ B&B Italia សម្រាប់ប្រើនៅក្នុងផ្ទះ ត្រូវបានបង្ហាញនៅទីនោះ ដូចជា តុរូបសំណង់ Tobi-Ishi ដោយ Barber និង Osgerby តុ Allure O’ ដែលប្រណិតដោយ Monica Armani ព្រមទាំងគ្រឿងសង្ហារិមអេកូណិច ដែលបានធ្វើប្រវត្តិសាស្ត្រនៃការរចនា ដូចជា សាឡុង Camaleonda ដែលអាចប្តូរទ្រង់ទ្រាយបាន និងកៅអី Le Bambole របស់ Mario Bellini កៅអី Up របស់ Gaetano Pesce សាឡុង Charles របស់ Antonio Citterio ជាដើម។

រូបភាព

“ការបើកសាខានៅភ្នំពេញ” – លោក Demetrio Apolloni នាយកប្រតិបត្តិនៃ B&B Italia Group បាននិយាយថា – “ជាឱកាសដ៏សំខាន់មួយក្នុងការបង្ហាញពី ស្នាដៃរបស់យើងដែលមិនចេះចប់ នៅក្នុងទីក្រុងមួយដែលមានការយល់ដឹងចំពោះរចនាបថ និងផលិតផល ដែលបានផលិតនៅប្រទេស Italy។ ជាមួយនឹងផលិតផលរចនាដ៏ល្អបំផុត បេតិកភណ្ឌ និងក្តីស្រឡាញ់របស់យើង យើងមានបំណងជម្រុញ និងជជែកជាមួយសហគមន៍ស្ថាបត្យករ អ្នករចរចនាផ្ទៃក្នុង និងអ្នកស្រឡាញ់រចនាក្នុងស្រុក។”

រូបភាព

ការបើកក្រុមហ៊ុន B&B Italia Cambodia តំណាងឱ្យជំហានដ៏សំខាន់មួយនៅក្នុងផែនការចែកចាយរបស់ក្រុមហ៊ុន B&B Italia Group ដែលបន្តនៅលើផ្លូវនៃការពង្រីកការចែកចាយទូទាំងពិភពលោក។

រូបភាព

បង្កើតឡើងក្នុងឆ្នាំ 1966 B&B Italia គឺជាក្រុមហ៊ុនអ៊ីតាលីមួយដែលមានឈ្មោះល្បីលើសកល ក្នុងវិស័យគ្រឿងសង្ហារិមរចនាបែបប្រណិត។ ក្រុមហ៊ុន B&B Italia Group បម្រើការងារនៅក្នុងវិស័យស្នាក់នៅ និងវិស័យសេវាកម្ម (ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់រាយ ការិយាល័យ និងនាវាចរណ៍) ជាមួយនឹងម៉ាកចំនួនបួនរបស់ខ្លួនមានដូចជា៖ B&B Italia, Maxalto, Arclinea និង Azucena។ ម៉ាកនីមួយៗមានអត្តសញ្ញាណផ្ទាល់ខ្លួន ដែលការរចនា ការស្រាវជ្រាវ សិល្បៈច្នៃប្រឌិត និងបច្ចេកវិទ្យា បានអភិវឌ្ឍរួមគ្នា ដើម្បីបកស្រាយនូវរចនាបថ និងនិន្នាការរស់នៅសម័យទំនើប។ ទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Novedrate. (Como) ត្រូវបានរចនាឡើងក្នុងឆ្នាំ 1971 ដោយ Renzo Piano និង Richard Rogers ។ ក្រុមហ៊ុននេះមានវត្តមាននៅក្នុងប្រទេសជាង 80 តាមរយៈហាងល្បីៗចំនួន 10 នៅទីក្រុងឡុងដ៍ ប៉ារីស ម៉ូណាកូ មីឡាន ញូវយ៉ក វ៉ាស៊ីនតោនឌីស៊ី ដាឡាស ម៉ៃអាមី និងបូស្តុន ហាងយីហោតែមួយចំនួន 60 និងហាងឯកទេសចំនួន 700 ។ បេសកកម្មរបស់ក្រុមហ៊ុន B&B Italia Group គឺបង្កើតនូវគ្រឿងសង្ហារិមដែលមានការរចនាដ៏ឆ្នើមបំផុត មានលក្ខណៈiconic និងឥតផុតសម័យ ដើម្បីជួយជះឥទ្ធិពលលើមនុស្សទូទាំងពិភពលោក តាមរយៈអំណាចនៃគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដ៏ល្អឥតខ្ចោះ ចំណេះដឹងឧស្សាហកម្ម និងគុណភាព ផលិតនៅប្រទេស Italy ដែលបានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនរចនាដ៏ល្អឥតខ្ចោះមួយរបស់ពិភពលោក។

រូបភាព

B&B Italia គឺជាម៉ាកយីហោរបស់ B&B Italia Group ដែលមានភាពលេចធ្លោដោយការតំណាងឱ្យវប្បធម៌សម័យទំនើប ដោយសារការស្រាវជ្រាវនិងការច្នៃប្រឌិត ដែលអាចបង្កើតបាននូវផលិតផលរចនាដែលមានស្ទីលនិងភាពឆើតឆាយដ៏មានឯកត្តភាព។ ការសហការជាមួយអ្នករចនាឈានមុខលំដាប់អន្តរជាតិបានអនុញ្ញាតឱ្យបង្កើតនូវផលិតផល iconic ដែលបានផ្លាស់ប្តូរប្រវត្តិសាស្ត្ររចនាឱ្យកាន់តែសំខាន់៖ ដូចជា Serie Up របស់ Gaetano Pesce, Le Bambole និង Camaleonda របស់ Mario Bellini និង Charles របស់ Antonio Citterio ជាដើម។

រូបភាព

ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន B&B Italia បានទទួលរង្វាន់ដ៏មានកិត្យានុភាពជាច្រើន ដែលរួមមានការឈ្នះរង្វាន់ “Compasso d’Oro” ជាច្រើនដងចំនួនប្រាំដង ដែលជារង្វាន់ដ៏អង់អាចបំផុតក្នុងវិស័យរចនាឧស្សាហកម្មអ៊ីតាលី។

រូបភាព

T-One Gallery គឺជាទិសដៅរចនាឯកទេសលំដាប់កំពូលរបស់កម្ពុជា ដែលមានមោទនភាពបង្ហាញនូវសេរីផលិតផលគ្រឿងសង្ហារិម និងសម្ភារៈផ្ទះពីម៉ាកល្បីជាង 30 ឈ្មោះនៅលើពិភពលោក។ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ T-One Group នាំមកនូវការរចនាលំដាប់អន្តរជាតិល្អបំផុតដល់ម្ចាស់គេហដ្ឋាន ស្ថាបត្យករដែលមានស្មារតីជ្រើសរើស និងអ្នករចរចនាផ្ទៃក្នុង ដែលកំពុងស្វែងរកការប្រែប្រួលគន្លឹះដោយភាពឯកទេស ភាពពិតប្រាកដ និងភាពឧត្តុង្គជាសកល។T-One Gallery មិនមែនជាសាខាបង្ហាញគ្រឿងសង្ហារឹមធម្មតាទេ ប៉ុន្តែជាបទពិសោធន៍រស់នៅមួយ ដោយរាល់ផ្នែកនីមួយៗត្រូវបានជ្រើសរើសមិនត្រឹមតែដោយស្នាដៃ និងស្ទីលប៉ុណ្ណោះទេ ប៉ុន្តែដោយសមត្ថភាពរបស់វាក្នុងការពិពណ៌នារឿងរ៉ាវ និងលើកកម្ពស់ជីវិតប្រចាំថ្ងៃផងដែរ។ ចាប់ពីរចនាបថទំនើបមានភាពសាមញ្ញ រហូតដល់ប្រណិតភាពឥតហ្សន្ដិភាព គម្រោងនានាដែលមានភាពចម្រុះនៃ T-One Gallery ផ្តល់នូវជម្រើសសម្រាប់គ្រប់សម្ភាសន៍រចនាបថ និងក្តីប្រាថ្នារបស់អ្នក។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]