ថៃ៖ នៅក្នុងវិស័យសិល្បៈរបស់ប្រទេលថៃ មហាជនដែលជាអ្នកគាំទ្រតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ជាមួយនិងតារាជួរមុខល្បីៗជាច្រើន ព្រមទាំងមានទេពកោសល្យ និង សមត្ថភាពយ៉ាងល្អក្នុងការទាក់់ទាញចំណាប់អារម្មណ៍និងប្រជាប្រិយភាព​ ពីទស្សនិកជនអ្នកគាំទ្ររាប់ម៉ឺននាក់។ ប៉ុន្តែសម្រាប់សមត្ថភាព ភាពលេចធ្លោនិងប្រជាប្រិយភាពរបស់ពួកគេគឺមានភាពខុសៗគ្នា។

ដោយកាលពីកន្លងទៅថ្មីៗនេះ មានវេបផ្សាយដ៏ល្បីមួយបានធ្វើការដាក់ពិន្ទុទៅលើតារាស្រីទាំងបីដួងនេះថាតើតារារូបណាមានភាពលេចធ្លោជាងគេនៅក្នុងឆ្នាំ២០២១នេះ ដោយវេបផ្សាយនោះបង្កើតកម្មវិធីឱ្យមហាជនអ្នកគាំទ្រចូលទៅខមមិន ដើម្បីជាការស្ទង់មតិថាតារាទាំងបីរូបនេះនរណាសាកសមបានទទួលភាពលេចធ្លោ និងជាប់លេខមួយក្នុងឆ្នាំ២០២១នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយលទ្ធផលបានបង្ហាញថាៈ

១. Yaya Urassayas 

Yaya Urassayas 

Yaya Urassayas  នាងគឺមានភាពទាក់ទាញខ្លាំងណាស់ទាំងសម្រស់ និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់នាង។

នាងជាប់លំដាប់លេខ១

-ការសម្ដែង ដោយនាងបានទាក់ទាញចំណាប់អារម្មណ៍អ្នកមើលតាំងពីក្បាលរឿងដំបូង គ្រប់រឿងដែលនាងសម្ដែង។

-ការថតរូបស្រស់ស្អាតនិងមានភាពទាក់ទាញជាងគេក្នុងចំណោមតារាស្រីល្បីៗ។

-ការផ្សាយពាណិជ្ជកម្ម និងអញ្ចើញឱ្យចូលរួមកម្មវិធីផ្សេងៗ។

-នាងជាអ្នកសម្របសម្រួលកម្មវិធីផ្សេងៗយ៉ាងជំនាញ។

២.Mai Davikah

Mai Davikah

Mai Davikah នាងគឺមានភាពស្រស់ស្អាតនិងមានទេពកោសល្យយ៉ាងល្អចាប់ពីពន្លកចូលក្នុងវិស័យសិល្បៈមួយនេះ។

នាងជាប់លំដាប់លេខ១

-ការសម្ដែងដោយនាងទាក់ទាញចំណាប់អារម្មណ៍អ្នកមើលទាំងពីក្បាលរឿងដំបូងគ្រប់រឿងដែលនាងសម្ដែងដូចyaya ដែរ។

-នាងមានភាពលេចធ្លោក្នុងការសម្ដែងភាពយន្តរឿងភាគខ្លី ខ្លាំងជាងគេ។

ជាប់លំដាប់លេខ២

- ការថតរូបទាក់ទាញនិងស្រស់ស្អាតបន្ទាប់ពីyaya។

៣. Bella Ranee

Bella Ranee

Bella Ranee នាងគឺជាតារាសម្ដែងដ៏ប៉ិនប្រសប់ក្រមិចក្រមើមគួរឱ្យស្រឡាញ់ទាំងនេះបានធ្វើឱ្យនាងមានភាពលិចធ្លោក្នុងការសម្ដែង។

នាងជាប់លំដាប់លេខ១

-ការសម្ដែងរឿងភាគជាតួឯកបានល្អនិងបានច្រើនរឿងដែលរឿងនីមួយធ្វើឱ្យមហាជនចាប់អារម្មណ៍នាងខ្លាំង។

ជាប់លំដាប់លេខ៣

-ការថតរូបបានស្រស់ស្អាតបន្ទាប់ពី Mai Davikah។

ដូច្នេះតារាទាំងបីដួងនេះមានភាពលិចធ្លោ និងទទួលបានប្រជាប្រិយភាពពីមហាជនអ្នកគាំទ្រមិនចាញ់គ្នាទេ អាចនិយាយបានថាភាពល្បីល្បាញរបស់ពួកគេក្នុងឆ្នាំ២០២១នេះស្មើគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]