កម្សាន្ត៖ បើតាមការបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សិល្បការកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា សិល្បករបុរាណ លោក ប៉ែន ប៉ាវ បានទទួលមរណភាពហើយនៅថ្ងៃនេះ។
តាមប្រភពដដែល បញ្ជាក់ទៀតថា លោក ប៉ែន ប៉ាវ គឺជាសិល្បករបុរាណជើងចាស់ មានជំងឺរើឡើងវិញ ទើបថ្ងៃនេះ លោកបានទទួលមរណភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា លោក ប៉ែន ប៉ាវ គឺជាសិល្បករមួយរូបខាងផ្នែកអាយ៉ៃ កំប្លែង និងលេងភ្លេងបុរាណប្រពៃណីខ្មែរយើង ដែលមានសំនួនវោហារសព្ទ មានទេពកោសល្យពូកែធ្វើតម្រាប់តាមសម្លេងសត្វ និង មានសមត្ថភាពចេះលេងឧបករណ៍ផ្សេងៗបានយ៉ាងស្ទាត់ជំនាញទៀតផង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]