កូរ៉េខាងត្បូង៖ ជានិច្ចកាលតារាចម្រៀងទោលលោក Wonho តែងតែបង្ហោះរូបថតជាញឹកញាប់ នៅលើបណ្តាញសង្គមអ៊ីនស្តារក្រាមយ៉ាងសកម្ម ជាមួយនឹងរូបភាពជីវិតប្រចាំថ្ងៃ ក៏ដូចជាសកម្មភាពផ្សេងៗ ទៅកាន់អ្នកគាំទ្រ។
ជាមួយគ្នានេះ តារាប្រុសរូបនេះ តែងតែបញ្ចេញពីរាងកាយសាច់ដុំជារឿយៗ បែបមាំសាច់សម៉ង់ខៃ បានធ្វើឲ្យមហាជនបានឃើញហើយ ទាក់ក្រសែភ្នែកមួយរំពេច ជាមួយរូបរាងដ៏ល្អឥតខ្ជោះ បានឃើញហើយញាក់សាច់ ទ្រឺតៗ មិនស្ទើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ជាថ្មីៗម្តងទៀត តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសមិត្តនារី ក្តៅខ្លូន ឈាមច្រមុះ នៅពេលដែលរូបលោក បន្តបង្ហោះរូបថតបែបនេះនៅលើអ៉ីនធើណែត បានធ្វើឲ្យមហាជនបន្តការចែករំលែកពាសពេញលើបណ្តាញសង្គម។
ក្នុងនោះផងដែរ Wonho បានបង្ហោះរូបថត ដែលបានដេកនៅលើគ្រែ ជាមួយនឹងប្លង់កាមេរ៉ាដែលតម្រង់ត្រង់ចន្លោះជើងតែពីររបស់លោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺថាខោជើងខ្លីរបស់ចំហរពិតជាគួរឲ្យចង់ទស្សនា គួវផ្សំទៅនឹងការលេងទឹកមុខផងដែរនោះ បានធ្វើឲ្យមួយប៉ុស្តិ៍នេះ ស៊ីអារម្មណ៍មិនស្ទើរ ជាពិសេស មិត្តនារីតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]