កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ពីបណ្តាញសារព័ត៌មានកូរ៉េក្រុមហ៊ុន Warner Bros. Entertainment Inc ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តធំជាងគេនៅសហរដ្ឋអាមេរិក នឹងកំពុងតែវិនិយោគជាមួយក្រុមហ៊ុន HYBE ត្រូវបានគេស្គាល់ថា Big Hit Entertainment

តាមប្រភពដដែលបានរាយការណ៍ថា គេហទំព័រ Herald បានបង្ហាញថាក្រុមហ៊ុន Warner Bros កំពុងរៀបចំផ្លូវវិជ្ជមាន និងវិនិយោគភាគហ៊ុនទៅក្នុងក្រុមហ៊ុន HYBE ជាមួយនឹងទំហំទឹកប្រាក់សរុបរហូតដល់ ៥០០ ពាន់លាន វ៉ុន (ប្រហែល ៤៤៣ លានដុល្លារ) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូចនេះ គេនឹងរំពឹងថា HBO Max អាចទទួលបានសិទ្ធិផ្តាច់មុខចំពោះមាតិកាទាំងឡាយរបស់សិល្បករ HYBE រួមមានការប្រគំតន្ត្រីនិងភាពយន្តឯកសារពី BTS TXT និងសិល្បៈផ្សេងៗទៀត ដោយត្រូវបានគេដឹងថាក្រុមហ៊ុនផលិតប្រព័ន្ធផ្សព្វផ្សាយ HBO Max និង Warner Bros គឺជាបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងដោយក្រុមហ៊ុនទូរគមនគមន៍ដ៏ធំបំផុតរបស់អាមេរិកគឺ AT&T៕

សូមទស្សនារូបភាពខាងក្រោម៖

BTS
Bang Si Hyuk
ក្រុមហ៊ុន HYBE 
 ក្រុមហ៊ុន HBO Max និង Warner Bros

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]