បរទេស៖ ក្រុមហ៊ុន LG បានព្យាយាមឈរជើងនៅក្នុងទីផ្សារទូរសព្ទដែលមានការប្រកួតប្រជែង អស់ជាយូរឆ្នាំមកហើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា កំពុងត្រៀមប្រកាសថាខ្លួននឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួន។

យោងតាមសារព័ត៌មាន The Korea Times ក្រុមហ៊ុន LG នឹងប្រកាសថាខ្លួននឹងដកខ្លួនចេញពីទីផ្សារស្មាតហ្វូននៅថ្ងៃទី5 ខែមេសា បន្ទាប់ពីខាតបង់ប្រាក់ចំណេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន The Korea Times បាននិយាយថា ក្រុមហ៊ុន LG Electronics ហាក់ដូចជាបានសម្រេចចិត្តដកខ្លួនចេញពីអាជីវកម្មស្មាតហ្វូនរបស់ខ្លួនដែលរកចំណូលមិនបាន ហើយកំពុងធ្វើការផ្លាស់ប្តូរបុគ្គលិកផ្នែក mobile communications របស់ខ្លួនទៅផ្នែកអាជីវកម្មផ្សេងទៀត។

ក្រុមហ៊ុន LG បានទទួលរងនូវការខាតបង់តាំងពីឆ្នាំ2015មកម្ល៉េះ ហើយទោះបីជាមានការបង្កើតនូវឧបករណ៍ច្នៃប្រឌិតថ្មីមួយចំនួនក៏ដោយ ក៏ក្រុមហ៊ុននៅតែមិនអាចធ្វើឱ្យអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនដើរទៅមុខបានដដែល។ ក្រុមហ៊ុនក៏បានព្យាយាមស្វែងរកអ្នកទិញយកអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនផងដែរ ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Vingroup JSC របស់ប្រទេសវៀតណាម ប៉ុន្តែកិច្ចពិភាក្សាទាំងនេះហាក់ដូចជាមិនមានលទ្ធផលអ្វីនោះទេ៕  

Logo របស់ LG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]