ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៣ ខែ០៤ យប់មិញនេះ មានរឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរមួយ កើតឡើងលើស្រ្តីកំពុងមានផ្ទៃពោះម្នាក់ ដែលគាត់បានធ្វើដំណើរទៅផ្ទះរបស់គាត់ដោយជិះម៉ូតូឌុប។ ប៉ុន្តែអ្នករត់ម៉ូតូឌុបនោះ ក៏ទម្លាក់គាត់ចោលមិនព្រមដឹកទៅផ្ទះទេ ព្រោះតែខ្លាចហួសម៉ោង៨ហើយត្រូវកម្លាំងសមត្ថកិច្ចចាប់ម៉ូតូរបស់គាត់។
ជាមួយគ្នានេះ នៅពេលដែលជួបនូវរឿងបែបនេះហើយ ស្រ្ដីរូបនេះគាត់ក៏បានធ្វើការខលទៅរកប្ដីរបស់គាត់ឲ្យមកទទួលដែរ តែនៅពេលដែលគាត់ខលទៅ ស្រាប់តែប្ដីរបស់គាត់មិនព្រមមកទទួល ដោយសារតែខ្លាចពេលធ្វើដំណើរមកត្រូវសមត្ថកិច្ចចាប់តាមផ្លូវ ដូច្នេះទើបទុកឲ្យប្រពន្ធនៅអង្គុយចាំយ៉ាងកម្សត់បែបនេះ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការអាណិតអាសូរូបគាត់ជាខ្លាំង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអានសេចក្ដីលម្អិតក្នុងរូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]