ភ្នំពេញ៖ កាលពីកន្លងមកនេះ នៅទីក្រុងភ្នំពេញ ទើបតែចេញច្បាប់ថ្មីមួយគឺបម្រាមគោចរ ដោយធ្វើការបិទចរាចរណ៍ចេញចូលនិង រួមទាំងអាជីវកម្មផ្សេងៗទៀត ដោយសារត្រូវបង្ការការឆ្លងនិង ទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែគម្រាមកំហែងប្រជាជនកម្ពុជាផងដែរ។
ដោយឡែក ម្សិលមិញនេះ បុរសម្នាក់ដែលមានមុខរបរគឺជាកម្មករបានចេញត្រឡប់ទៅផ្ទះវិញហួសម៉ោងកំណត់នៃ បម្រាមគោចរ ក៏ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនិង វាស់កំដៅ ប៉ុន្តែដោយសារលោកបញ្ជាក់ពីមូលហេតុគ្រប់គ្រាន់ ទើបបងៗប៉ូលីស អនុញ្ញាតឲ្យលោកត្រឡប់ទៅផ្ទះវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីប៉ូលីសអនុញ្ញាតិ្តឲ្យត្រឡប់ទៅផ្ទះ លោកក៏បានបញ្ជាក់មូលហេតុតាមរយៈការសម្ភាសន៍ដោយទឹកភ្នែករលីងរលោងដែរ គឺដោយសារតែមូលហេតុឆ្លងដខកនិង ត្រូវធ្វើការឲ្យគ្រប់ម៉ោងនៅកន្លែងការងារផងដែរ ដូច្នេះបានជាលោកត្រឡប់ទៅផ្ទះយឺតម៉ោងបែបនេះ។
យ៉ាងណាមិញ បុរសខាងលើក៏បានលើកដៃសំពះអរគុណ ទៅកាន់សមត្ថកិច្ចដែលបានព្រមឲ្យលោកត្រឡប់ទៅផ្ទះវិញផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]