ចិន៖ កំពូលអ្នកលក់អនឡាញចិនដ៏ល្បីល្បាញដែលមានឈ្មោះថា Xin Youzhi ថ្មីៗនេះបានធ្វើឱ្យររង្គោះរង្គើ​បណ្តាញអ៊ិនធើណេត ដោយរកចំណូលបានជាង300លានដុល្លារអាមេរិក ពីការ live លក់ផលិតផលក្នុងរយៈពេល12ម៉ោង នៅលើវេទិកា streaming ដ៏ពេញនិយមឈ្មោះថា Kuaishou។

លោក Xin Youzhi ដែលមានរហ្សសនាមថា “King of live streaming” ផងដែរនោះ បានលក់អីវ៉ាន់អស់ក្នុងរយៈពេលកំណត់តែ12ម៉ោង បើប្រៀបធៀបនឹងផ្សារទំនើបមួយនៅហុងកុងទាល់តែរយៈពេល12ខែទើបលក់អស់ ដែលបង្ហាញថានេះពិតជាការលក់មួយដែលមិនធម្មតា និងអស្ចារ្យមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Xin Youzhi ឬ Xinba 

លោក Youzhi ឬ Xinba មានជំនាញក្នុងការផ្សព្វផ្សាយផលិតផលផ្សេងៗដល់អ្នកគាំទ្ររបស់គាត់ តាមរយៈការផ្សាយតាមអនឡាញ។ គាត់ច្រើនតែប្រើកម្មវិធីឈ្មោះថា Kuaishou ដែលជាកម្មវីធីពេញនិយមបំផុតទី2របស់ប្រទេសចិនបន្ទាប់ពី Douyin។

ការ live លក់របស់ Xinba ចុងក្រោយនេះទាក់ទាញអ្នកចូលមើលដល់ទៅ4លាននាក់ ហើយគាត់បានលក់ផលិតផលអស់ច្រើនជាង16លានមុខគ្រប់ប្រភេទ មានតាំងតែពីសាប៊ូកក់ដល់ស្មាតហ្វូន។ 

បន្ថែមពីលើការប្រើប្រាស់ថ្វីមាត់និងយុទ្ធសាស្រ្តលក់ លោក Xinba ក៏បានលើកឡើងពីជីវិតរបស់គាត់ដើម្បីបង្កើនការលក់ផងដែរ។ គាត់បានកើតនៅក្នុងភូមិតូចមួយនៅភាគឦសានប្រទេសចិន និងជាកូនប្រុសរបស់កសិករម្នាក់។ សព្វថ្ងៃនេះ Xinba បានក្លាយជាអ្នកលក់អនឡាញលើអ៊ិនធើណេតម្នាក់ ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេស៕

លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba នៅកណ្ដាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]