ភ្នំពេញ៖   ជាការពិតណាស់ គិតមកទល់ពេលនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសកញ្ញា វី ឌីណែត បានជាពីជំងឺកូវីដ-១៩ ជាង១០ថ្ងៃហើយ ចំណែកឯសុខភាពផ្លូវចិត្ត រាងកាយរបស់កញ្ញាវិញ ក៏មានភាពប្រសើរឡើងជាងមុនផងដែរ ក្រោយពីម្តាយទើបតែទទួលមរណភាពថ្មីៗ។

ជាក់ស្ដែង ក្រោយពីបានទទួលការព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ និងបន្ថែមការធ្វើចត្តាឡីសក្ក័រយៈពេល១៤ថ្ងៃដើម្បីបញ្ជាក់ថាកញ្ញាពិតជាបានឃជាសះស្បើយពិតប្រាកដមែន កាលពីម្សិលជាថ្ងៃដែលតារាចម្រៀងរូបនេះបានត្រលប់ទៅផ្ទះបានជួបជុំគ្រួសារជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រឿងដែលគួរឲ្យសោកសង្រេងដែលធ្វើឲ្យ វី​ ឌីណែត មានការសោកស្ដាយនិងឈឺចាប់បំផុតនោះគឺ នៅពេលមកដល់ផ្ទះបែរជាបានត្រឹមតែយំសោកទៅកាន់អ្នកម្ដាយ ដែលសល់ត្រឹមតែ រូបថតម្ដាយជាទីស្រលាញ់នៅនិងមុខខ្លួនទៅវិញ។ នេះបើ តាមគណនីហ្វេសប៊ុកបងស្រីកញ្ញា វី ឌីណែត អ្នកនាង វី លីដា បានបង្ហោះបែបនេះថា៖

Lida Vy

សូទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 វី​ ឌីណែត
 វី​ ឌីណែត
វី ឌីណែត
វី ឌីណែត និង ម្ដាយ
សារ Lida Vy
វីដេអូ វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត