អាមេរិក៖ កម្ទេចបំណែកបានពីការបាញ់បង្ហោះរបស់ SpaceX ត្រូវបានគេរកឃើញថា ស្ថិតនៅលើដីកសិដ្ឋានមួយកន្លែងនៅភាគកណ្ដាលរដ្ឋ Washington ហើយត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍នៅថ្ងៃទី២ ខែមេសា ប្រហែលមួយសប្ដាហ៍បន្ទាប់ពីបំណែកទាំងនេះបានធ្លាក់ និងត្រូវគេមើលឃើញថា ដូចជាបាតុភូតភ្លៀងទេពច្យុត នៅក្នុងតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក។
បើយោងតាមមន្ត្រីតម្រួតតំបន់ Grant County បានឲ្យដឹងថា វត្ថុដែលត្រូវបានគេរកឃើញនេះ គឺជាបំពង់សម្ពាធរុំផ្សំសមាសធាតុចម្រុះ ដែលជាផ្នែកមួយនៃរ៉ុក្កែត Falcon 9 ដំណាក់កាលទី២ ដែលត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃទី៤ ខែមីនា ពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់ណាសា នៅរដ្ឋផ្លរីដា ក្នុងបេសកកម្មមួយ ដែលមានឈ្មោះថា Starlink 17។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជារ៉ុក្កែត Falcon 9 ទទួលបានជោគជ័យក្នុងការបញ្ជូនផ្កាយរណប Starlink ចំនួន៦០ទៅកាន់គន្លងតារាវិថី ផ្នែកដំណាក់កាលទី២នៃរ៉ុក្កែតមួយនេះស្ថិតនៅខុសគន្លង បន្ទាប់ពីបញ្ចប់បេសកកម្ម។ ដំណាក់កាលទី២នេះគឺជាផ្នែកតូចនិងជាផ្នែកខាងលើរ៉ុក្កែត Falcon 9 ដែលបានផ្ដាច់ខ្លួនចេញពីតួរុញច្រាននៃរ៉ុក្កែត ដើម្បីបញ្ជូនបន្តផ្កាយរណបទៅកាន់គន្លង។
ខណៈដែលតួរុញច្រានបានវិលត្រឡប់មកកាន់ផែនដីវិញ សម្រាប់ការចុះចត (SpaceX អាចប្រើប្រាស់វាឡើងវិញ សម្រាប់ការបាញ់បង្ហោះនៅថ្ងៃអនាគត) ផ្នែកដំណាក់កាលទី២បានបំពេញតួនាទីរបស់វានៅក្នុងបេសកកម្ម ហើយបន្ទាប់មកវាអាចនឹងត្រូវបានដុតកម្ទេច ឬទុកចោលនៅក្នុងគន្លង។ ជាធម្មតា ផ្នែកមួយនេះត្រូវបានគេដុតកម្ទេចនៅក្នុងបរិយាកាសខាងលើមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកឡើយ។
ដោយមិនបានដុតកម្ទេចខាងលើមហាសមុទ្រ
ផ្នែកដំណាក់កាលនេះបានបែកជាបំណែកនៅលើផ្ទៃមេឃតំបន់ Pacific Northwest ដែលបង្កើតបានជាទស្សនីយភាពដ៏សែនប្លែក។
បំពង់សម្ពាធរុំផ្សំសមាសធាតុចម្រុះនេះដែលត្រូវបានរកឃើញនៅលើកសិដ្ឋានមួយ
ទិសនិរតីតំបន់ Grant County មានប្រវែង១.៥ម៉ែត្រ
ហើយវាបានបង្កើតស្នាមនៅលើដី ដោយមានជម្រៅប្រហែលពី១០ទៅ១៣សង់ទីម៉ែត្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]