បរទេស៖ ក្រុមហ៊ុន GM បានបញ្ចេញរថយន្ត Hummer ដែលជាប្រភេទ SUV អគ្គិសនីរត់បានដល់ចម្ងាយ482km ហើយនឹងដាក់លក់ក្នុងតម្លៃ110,595ដុល្លារសម្រាប់ first edition របស់វា។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន GM បានបញ្ជាក់ថា រថយន្តនេះត្រូវបានគេកក់ទុកអស់រួចគ្មានសល់។
ក្រុមហ៊ុន GM ដែលបានផលិតរថយន្ត Hummers អគ្គិសនីក្រោមយីហោ GMC បាននិយាយថា រថយន្តនេះនឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ2023 ដោយតម្លៃចាប់ផ្តើមពី90,000ដុល្លារនឹងផលិតនៅនិទាឃរដូវឆ្នាំ2023 ចំណែកតម្លៃដែលទាបប្រហែល80,000ដុល្លារដែលរត់បានដល់ចម្ងាយ402kmនឹងផលិតក្នុងឆ្នាំ2024។ កាលពីលើកមុនផងដែរក្រុមហ៊ុនបាននិយាយថា រថយន្តភីកអាប់អគ្គិសនីរបស់ខ្លួននឹងចាប់ផ្តើមដំឡើងនៅចុងឆ្នាំ 2021។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចគ្នានឹងរថយន្តភីកអាប់ដែរ រថយន្តប្រភេទ SUV ដែលមានតម្លៃចាប់ពី90,000ដុល្លារឡើងទៅ នឹងមានប្រព័ន្ធ Crab Walk ដែលអាចឲ្យរថយន្ត Hummer បង្វិលកង់ទាំងបួនដើម្បីធ្វើការបើកបញ្ឆិតនៅក្នុងល្បឿនទាបដូចមានបង្ហាញក្នុងវីដេអូខាងក្រោម ព្រមទាំងមាន Extract Mode ដែលអាចប្រើប្រព័ន្ធ air suspension ដើម្បីលើករថយន្តទាំងមូលបានប្រាំមួយអ៊ីញ ដើម្បីបើកឆ្លងឧបសគ្គនានាទៀតផង។
រថយន្តទាំងពីរនេះក៏នឹងមានបំពាក់នូវប្រព័ន្ធជំនួយក្នុងការបើកបរទំនើបរបស់ក្រុមហ៊ុន GM ជំនាន់ទី2 ដែលអនុញ្ញាតឱ្យបើកបរលើផ្លូវហាយវេដោយមិនប្រើដៃ (hands-free)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]