ភ្នំពេញ៖ កាលពីពេលថ្មីនេះ និស្សិត និងអតីតនិស្សិតវេជ្ជបណ្ឌិតកម្ពុជា មកពីប្រទេសចិន ចំនួន៤១រូប បានស្ម័គ្រចិត្តចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសតាមរយៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ដោយឡែក កិច្ចការមួយនេះបានធ្វើឡើងតាមរយៈ លោក ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩និង លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដោយកម្មវត្ថុ ស្នើរសុំឲ្យ និស្សិតវេជ្ជបណ្ឌិតកម្ពុជាដែល សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនកម្ពុជា នៅទូទាំងប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍ខាងលើនេះ គឺបានបញ្ជាក់ពីទឹកចិត្ត ដ៏ស្មោះត្រង់របស់និស្សិតកម្មកម្ពុជានិង ឆន្ទះដ៏មុះមុត ដែលចង់វិលមកមាតុភូមិវិញ ដើម្បីជួយប្រជាជនខ្មែរទាំងមូលដែល កំពុងតែរងទុក្ខដោយសារជំងឺកូវីដ១៩នេះ៕
សូមចូលទស្សនាលិខិតដើម្បីទទួលបានព័ត៍មានលម្អិត៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]