ខេត្តរតនគិរី៖ យោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានបុរសម្នាក់ឈ្មោះ ញឹក សុជា អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី នេះផ្អែកតាមលទ្ធផលវត្ថុវិភាគសំនាកពីវិទ្យាស្ថានសាធារណៈ ដោយលទ្ធផលបង្ហាញថា វិជ្ជមានវីរុសកូវីដ១៩។
តាមការស្រាវជ្រាវ បុរសរូបនេះ បានធ្វើដំណើរមកពីស្រុកភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធ នៅស្រុកតាវែង និង បានដើរលេងភ្លេង និង មានទំនាក់ទំនងជាមួយមិត្តភ័ក្តិបងប្អូនមួយចំនួន នៅខេត្តក្រចេះ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២១ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុដូចនេះ រដ្ឋបាលខេត្តរតនគិរី ក៏បានអំពាវអំនាវដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សុំសហការផ្តល់ព័ត៌មាន ដើម្បីឱ្យមន្ត្រីជំនាញចុះយកសំណាក និង ត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែក ១៤ថ្ងៃ៕
សូមអានសេចក្តីជូនដំណឹងពិស្តារដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]