ប្រទេសឡាវ: ក្រោយផ្ទុះរឿងអាស្រូវនៅពីក្រោយកម្មវិធី ប្រកួតបវរកញ្ញាពិភពលោកឡាវ (Miss World Loas) ជុំវិញរឿងម្ចាស់មកុដនាង Souphavalai Phongsavanh បានលួចបន្លំអាយុ ដោយខុសទៅនឹងលក្ខខណ្ឌអាយុក្នុងកម្មវិធីរួចមក ថ្មីៗនេះ យោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង Souphavalai Phongsavanh បានបង្ហោះសារដោយបានសម្តែងនូវការសុំទោសដល់មហាជន និងហ្វេនៗដែលជាអ្នកគាំទ្រនាង ដោយព្រមទទួលស្គាល់កំហុស ថាខ្លួនពិតជាមានអាយុចាស់ជាងអាយុដែលតម្រូវក្នុងការប្រលងពិតប្រាកដមែន ព្រមទាំងធានានឹងប្រគល់តំណែងនេះ ឲ្យទៅជ័យលាភីលំដាប់រងទី១ជំនួសវិញ។
គួររំលឹកផងដែរថា ជ័យលាភីលំដាប់រងទី១ នាង Phonevilai Luanglath និងទទួលមកុដបន្ត ព្រមទាំងក្លាយជាបេក្ខនារីតំណាងឲ្យជាតិឡាវ ដើម្បីទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss World International លើកទី 70 នៅឯប្រទេស Puerto Rico ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]