កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៤ ខែមេសា វេលាម៉ោង ១០យប់មិញនេះ នៅប៉ុស្តិ៍ឆានែលយូធូបជាផ្លូវការរបស់ក្រុមចម្រៀងនារីដ៏ល្បី BLACKPINK បានទម្លាក់វីដេអូចម្រៀងថ្មីរបស់សមាជិកក្រុម ROSÉ ជាមួយនឹងបទចម្រៀងមានចំណងជើងថា «Gone»។
បើក្រឡេកទៅមើលនៅក្នុងវីដេអូចម្រៀងមួយនេះ ជាមួយទំនុកច្រៀងតាមរយៈការសម្តែងដ៏អស្ចារ្យដែលធ្វើឱ្យមានអ្នកទស្សនាមានអារម្មណ៍ឯកោខ្លាំង ជាមួយបច្ចេកទេសកាមេរ៉ា ថតដូចរឿងពិតៗតែម្តង ជាពិសេសនោះការបញ្ចូលអារម្មណ៍ភាពទុក្ខសោក ចូលតួរបស់នាង បូករួមនឹងសម្លេងដ៏សែនពិរោះ ថែមទាំងនឹងបទភ្លេងអន្លង់អន្លោចទៀតផងនោះ ពិតជាចាក់ដោតបេះដូងសម្រាប់អ្នកកំពុងតែបែកបាក់ស្នេហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នាដែរ នេះដូចអ្វីដែលនាងបានប្រកាស តាមការសន្យារបស់នាង ក្នុងការចេញផ្សាយនូវ MV ជាផ្លូវការសម្រាប់បទ b-side ពីអាល់ប៊ុមទោលរបស់នាង ទៅកាន់ហ្វេនៗផងដែរ។ ដោយឡែកនេះក៏ជា MV ទី២ របស់នាងដែលបានចេញផ្សាយ បន្ទាប់ពីបទ «On The Ground» ដែលទម្លាក់កាលពីខែមុន៕
សូមទស្សនាវីដេអូខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]