បរទេស៖ Genesis ដែលជាស្លាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Hyundai បានប្រើប្រាស់ដ្រូនចំនួន 3,281គ្រឿង ហោះផ្គុំគ្នាបង្កើតជារូបសញ្ញារបស់ខ្លួនពេញផ្ទៃមេឃនៅឯទីក្រុងសៀងហៃ កាលពីថ្ងៃទី29 ខែមីនា ដើម្បីជាការអបអរសាទរការមកដល់របស់យីហោ Genesis នៅប្រទេសចិន។ ចំនួនដ្រូនដ៏ច្រើននេះ បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសសម្រាប់ «យានគ្មានមនុស្សបើកច្រើនបំផុត បង្ហោះនៅលើអាកាសក្នុងពេលតែមួយ» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Genesis។
ការបង្ហោះដ្រូននេះបានបង្កើតជារូបសញ្ញារបស់យីហោ Genesis នៅលើមេឃពេលរាត្រី ដូចដែលបង្ហាញក្នុងរូបភាព និងវីដេអូខាងក្រោមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយីហោរថយន្ត Genesis បានបំបែកកំណត់ត្រាកាលលើកមុន ដែលកាន់កាប់ដោយ Shenzhen Damoda Intelligent Control Technology ដែលបានប្រើដ្រូន3,051គ្រឿងនៅក្នុងការបង្ហាញនៅថ្ងៃទី20 ខែកញ្ញា។ ខាងក្រោមនេះផងដែរ គឺជាវីដេអូបំបែកកំណត់ត្រាបង្ហោះដ្រូនកាលពីមុន។
ក្រុមហ៊ុន Intel ក៏ធ្លាប់កាន់កាប់តំណែងឯតទគ្គកម្មនេះផងដែរ ដោយប្រើដ្រូន Shooting Star ចំនួន1,218គ្រឿងដើម្បីបង្កើតជារូបកងអូឡាំពិកនៅលើទៅក្រុង Pyeongchang សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ2018៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]