អាស៊ាន: ក្រោយពីផ្ទុះករណីឆ្លងនៅក្នុងសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ រួចមកបានធ្វើឲ្យទិន្នន័យ អ្នកឆ្លងសរុបនៅកម្ពុជាគិតត្រឹមថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ បានកើនឡើងរហូតដល់ទៅ២៦៨៩ ករណី ដែលធ្វើឲ្យកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងតំបន់អាស៊ានដែលមានករណីឆ្លងច្រើនជាងគេលំដាប់ថ្នាក់ទី៧។
គួររំលឹកផងដែរ ផ្អែកតាមទិន្នន័យដដែលគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ចំនួនអ្នកឆ្លងសរុបនៅតាមបណ្តាប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ានមានដូចតទៅ៖
១/.ឥណ្ឌូនេស៊ី មានករណីឆ្លងសរុបចំនួន ១,៥២៧,៥២៤ នាក់
២/.ហ្វីលីពីន មានករណីឆ្លងសរុប ៧៨៤,០៤៣ នាក់
៣/.ម៉ាឡេស៊ី មានករណីឆ្លងសរុប ៣៤៩,៦១០ នាក់
៤/.មីយ៉ាន់ម៉ា មានករណីឆ្លងសរុប ១៤២,៤៧៩ នាក់
៥/.សិង្ហបុរី មានករណីឆ្លងសរុប ៦០,៤៦៨ នាក់
៦/.ថៃ មានករណីឆ្លងសរុប ២៩,០៣១នាក់
៧/.កម្ពុជា មានករណីឆ្លងសរុប ២៦៨៩ នាក់
៨/.វៀតណាម មានករណីឆ្លងសរុប ២៦២៦ នាក់
៩/.ព្រុយណេ មានករណីឆ្លងសរុប ២១៤ នាក់
១០/.ឡាវ មានករណីឆ្លងសរុប ៤៩ នាក់
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]