រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានបុរសជនជាតិចិនម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ។

បុរសជនជាតិចិនខាងលើ រស់នៅ Apartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបុរសនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និង​ រលាកសួតសងខាងដោយសារជំងឺកូវីដ១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៍មានពិស្តាររបស់ក្រសួងសុខាភិបាល៖

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]