អេហ្ស៊ីប៖ ក្បួនដង្ហែសពម៉ាំមីរបស់ព្រះចៅផារ៉ាអុងចំនួន22អង្គ ដោយក្នុងនោះរួមមានព្រះមហាក្សត្រីនានាដែលមានឥទ្ធិពលបំផុតរបស់អេហ្ស៊ីបផងដែរ បានដង្ហែឆ្លងកាត់ទីក្រុង Cairo នៅល្ងាចថ្ងៃសៅរ៍យ៉ាងគគ្រឹកគគ្រេង ដើម្បីឆ្ពោះទៅកាន់កន្លែងរក្សាទុកថ្មី។
នៅក្រោមការការពារដ៏តឹងតែង សពម៉ាំមីរបស់ព្រះចៅផារ៉ាអុងត្រូវបានគេដង្ហែជាក្បួនព្យុហយាត្រា ក្នុងចម្ងាយ7គីឡូម៉ែត្រនៅក្នុងរដ្ឋធានី ដោយដង្ហែចេញពីសារមន្ទីរអេហ្ស៊ីបដ៏ល្បីល្បាញ ឆ្ពោះទៅកាន់សារមន្ទីរថ្មីគឺ សារមន្ទីរជាតិនៃអរិយធម៌អេហ្ស៊ីប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្បួនដង្ហែនេះត្រូវបានហៅថា «ក្បួនដង្ហែមាសរបស់ព្រះចៅផារ៉ាអុង» ដោយមានស្តេច18អង្គនិងព្រះមហាក្សត្រី4អង្គត្រូវបានដាក់ដង្ហែតាមលំដាប់លំដោយ ដោយស្តេចដែលមានអាយុកាលចំណាស់ជាងគេដាក់នៅខាងមុខ ហើយត្រូវបានដាក់ដង្ហែលើយានដាច់ដោយឡែកពីគ្នា ដែលតុបតែងតាមបែបអេហ្ស៊ីបបុរាណ។
ទាំងអ្នកថ្មើរជើងនិងយានយន្តត្រូវបានហាមឃាត់ពីទីលាន Tahrir Square, ទីតាំងនៃសារមន្ទីរ និងផ្លូវដទៃទៀត។
រូបភាពនៃព្យុហយាត្រាដ៏អស្ចារ្យនិងពិធីទាំងមូលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។
ជាចុងក្រោយ សពម៉ាំមីទាំងនោះបានចូលមកដល់ក្នុងបរិវេណសារមន្ទីរថ្មី ហើយមានការគោរពដោយការបាញ់កាំភ្លើងធំ21ដើមផងដែរ។ ចង់ដឹងថាមានទស្សនីយភាពយ៉ាងណានោះ ចូលទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]