កូរ៉េខាងត្បូង៖ រឿងរ៉ាវរបស់តារាល្បីៗ ដែលត្រូវ អ្នកគ្រប់គ្រង មិត្តភក្តិ ឬសូម្បីតែសាច់ញាតិ្ត បានឆបោកលុយនិងទ្រព្យសម្បត្តិត្រូវបានកើតឡើងជាញឹកញាប់ នៅក្នុងវិស័យកម្សាន្តកូរ៉េ ដោយសារតែការជឿទុកចិត្តលើអ្នកដទៃខ្លាំងពេក ហេតុដូច្នេះ តារាជាច្រើនទាំងនោះត្រូវបានជួបរឿងអកុសលបែបនេះ។
ដោយឡែក មានមនុស្សតិចណាស់ដែលដឹងថាតារាសម្តែងស្រី Song Hye Kyo ដែលត្រូវបានគេស្គាល់ថា ហ៊ាន់ ជីអ៊ុន ក៏បានក្លាយជាជនរងគ្រោះម្នាក់ផងដែរ ត្រូវបានគេលើកឡើងនៅក្នុងកម្មវិធី Rumor Has It របស់ស្ថានីយវិទ្យុប៉ុស្តិ៍ A ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានរាយការណ៍មកថា កាលពីខែមករា ឆ្នាំ ២០០៥ ម្តាយរបស់តារាស្រីរូបនេះ ទទួលបានសំបុត្រសារគម្រាមមួយ។ នៅក្នុងលិខិតនោះអ្នកដែលបានផ្ញើរមក បានជំរិតទារប្រាក់ ២៥០ លានវ៉ុន (ប្រហែល ២៣៤,០០០ ដុល្លារ) ថែមទាំងបាននិយាយដែរថា បានត្រៀមទឹកអាស៊ីត hydrochloric និង Hallucinogen ជាច្រើនដើម្បីជះទៅលើ Hye Kyo និងម្តាយរបស់នាងប្រសិនបើអ្នកទាំងពីរបដិសេធមិនផ្ញើប្រាក់ឲ្យនោះទេ។
ភ្លាមៗនោះ នៅពេលដែលនាងទទួលបានសំបុត្រនោះភ្លាម ម្ដាយរបស់ Song Hye Kyo បានរើផ្ទះចេញ ហើយថែមទាំងបានរាយការណ៍ទៅកាន់ប៉ូលីសជាមួយរឿងរ៉ាងមួយនេះ។ តាមរយៈការស៊ើបអង្កេតជនល្មើស ត្រូវបានបង្ហាញអត្តសញ្ញណឱ្យបានដឹង គឺជាអតីតអ្នកគ្រប់គ្រងរបស់នាង បានធ្វើការជាអ្នកចាត់ការជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ ដែលជាអ្នកមានចេតនាអាក្រក់ទៅលើនាង។
យោងតាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងថាម្តាយរបស់ Song Hye Kyo បានស្រែកយំមិនឈប់នៅពេលដែលបានដឹងអត្តសញ្ញាណរបស់អ្នកផ្ញើរសំបុត្រមកជាអ្នកណា។ ដំបូងតារាស្រីរូបនេះ មិនអាចជឿថាអតីតអ្នកគ្រប់គ្រងរបស់នាងគឺជាពិរុទ្ធជននោះទេ។ ទោះបីជាមានការគម្រាមពីសំណាក់អតីតអ្នកចាត់ចែងក៏ដោយក៏ម្តាយរបស់ Song Hye Kyo សម្រេចចិត្តអភ័យទោសឱ្យ និងបានជឿជាក់ថាបុគ្គលនេះ នឹងមិនរឿងបែបនេះម្តងទៀតទេទេ។
គួររំលឹកផងដែរថា អតីតអ្នកគ្រប់គ្រងរបស់តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ បន្ទាប់ពីបានធ្វើល្មើសច្បាប់ក្រុមហ៊ុន ក្រោយពីត្រូវបានបណ្តេញចេញពីការងាររួចមក រូបលោកត្រូវបានជួបនឹងបញ្ហាហិរញ្ញវត្ថុ ក៏បានបែកគំនិតធ្វើរឿងបែបនេះឡើង៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]