ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី សួស វីហ្សា កំពុងតែទទួលបាន ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូពេទ្យ ក្រោយពីខ្លួនឆ្លងវីរុសកូវីដ១៩ ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកម៉ាក់កូនមួយ បានរៀបរាប់ពីអាការៈរបស់ខ្លួន ក៏ដូចជាសុខទុក្ខ នៅលើបណ្ដាញសង្គម ទៅកាន់ហ្វេនៗ ជាច្រើន ឲ្យកាន់តែជ្រាបច្បាស់។
ជាមួយគ្នានេះដែរ នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់តារាស្រីរូបនេះបានធ្វើការអង្គុយ Live វីដេអូជាលើកដំបូងបង្អស់ចាប់តាំងទទួលការព្យាបាល បាន ១៤ថ្ងៃ ដែលបានរៀបរាប់អំពីអាការៈ ក៏ដូចជារោគសញ្ញាផ្សេងៗ នៃជំងឺមួយនេះ មុនចូលមន្ទីរពេទ្យ ទទួលការព្យាបាលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ការបង្ហើបប្រាប់ពី អាការៈរបស់ប្រពន្ធរបស់តារាប្រុសលោក ថមមី នៅខណៈពេល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយ ដោយបានដឹងថា តារាស្រីរូបនេះនៅតែមានសុខភាពល្អ បើទោះបីជា ការធ្វើតេស្ដនៅតែមានផលវិជ្ជមាន ក៏ដោយ៕
បើកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]