ភ្នំពេញ: ការប្រកួតបវរកញ្ញាឯកចក្រវាល ដែលមហាជនខ្មែរ និងប្រិយមិត្តបានស្គាល់ថា ជាការប្រកួតសម្រស់ និងចំណេះដឹងដ៏ធំលំដាប់ថ្នាក់ពិភពលោក នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនោះ យើងសង្កេតឃើញថា​ បណ្តាបេក្ខភាព ដែលត្រូវតំណាងឲ្យជាតិសាសន៍នីមួយៗបាននឹងកំពុងតែខិតខំ ប្រឹងប្រែង ក្នុងការហ្វឹកហាត់សមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីអាចដណ្តើមយកតំណែងជាម្ចាស់មកុដ ដែលជាកិត្តិយសសម្រាប់ប្រទេសកំណើតរបស់ខ្លួន។

យ៉ាងណាមិញ ងាកមកមើលពីឈុតតំណាងជាតិរបស់ប្រទេសជិតខាងរបស់យើងឯណេះវិញ យើងឃើញថា ស្ថាប័នបវរកញ្ញាឯកចក្រវាលថៃ ជ្រើសរើស ឈុតនាងសុវណ្ណមច្ឆា ជាឈុតតំណាងជាតិខ្លួន រីឯប្រទេសកម្ពុជា ជ្រើសរើសយកឈុត ទេពរួបរួម ដើម្បីធ្វើជាឈុតតំណាងជាតិ ដោយឡែកប្រទេសវៀតណាមក៏បានជ្រើសរើសយកឈុតដែលមានស្រ្តី បង្គប់នៅខាងក្នុងស៊ុត ដ៏មានអត្ថន័យមួយយកមកបង្ហាញជាឈុតតំណាងជាតិផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតើ ឈុតតំណាងជាតិរបស់ប្រទេសទាំងបីមានភាពស្រស់ស្អាតយ៉ាងណានោះ សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ឈុតតំណាងជាតិកម្ពុជា
ឈុតតំណាងជាតិវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]