ថៃ៖ Nadech គឺជាតារាម្នាក់ដែលមហាជនអ្នកគាំទ្រនិយមតាមដានរឿងភាគថៃច្បាស់ជាស្គាល់ជាក់ជាមិនខានថា គេគឺជាតារាសិល្បៈថៃជួរមុខនិងមានរូបរាងសង្ហា ដែលមានប្រជាប្រិយភាព ព្រមទាំងមានទេពកោសល្យក្នុងការសម្ដែងជាច្រើនរឿង ដែលធ្វើឱ្យលោកល្បីល្បាញទូទាំងប្រទេសថៃនិងក្រៅប្រទេស ។

Nadech
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីពេលថ្មីៗនេះមហាជនជាច្រើនបានឃើញ Nadech ថែមទាំងមានការភ្ញាក់ផ្អើលជាខ្លាំងនិងមិននឹកស្មានថាបានជួប Idol ជាទីស្រឡាញ់របស់គេតាមផ្លូវសាធារណៈ ដែលវាផ្ទុយពីការគិតរបស់ពួកគេថាបើចង់ជួបតារាល្បីដូចជា Nadech ទាល់តែទៅចូលរួមជាមួយកម្មពិធីធំៗ និងទៅហាងលក់ទំនិញទំនើបៗផ្សេងៗទើបបានជួបគេ។​ ហើយអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងជាងនេះទៀតនោះគឺ គេបានជិះម៉ូតូស្លៀកសម្លៀកបំពាក់ដ៏សាមញ្ញ ជាឈុតរូបដើមដូង ដែលជាឈុតដើរលេងសមុទ្រខោជើងខ្លី ព្រមទាំងមិនមានពាក់ស្បែកជើងទៀតផង។

ដែលនេះបណ្ដាលឱ្យមនុស្សម្នាជាច្រើននៅតាមដងផ្លូវមួយចំនួនក៏ស្ទើរតែចំណាំគេមិនបាន តែបើទោះបីជាក្នុងសម្លៀកបំពាក់បែបនេះក្ដីក៏នៅតែធ្វើឱ្យហ្វេនៗរបស់គេដឹងច្បាស់ថានោះ គឺជាNadechដែលជាបុរសសង្ហាគ្មានគូប្រៀបនៅក្នុងដួងចិត្តរបស់ពួកគេ។

Nadech

ខណៈពេលនោះផងដែរពួកគេក៏បានហៅឈ្មោះរបស់Nadech យ៉ាងខ្លាំងដោយសេចក្ដីត្រេកអរចេញពីចិត្ត ហើយNadech គេក៏មិនព្រងើយកណ្តើយបានឆ្លើយតបនិងញញឹមរាក់ទាក់មកវិញភ្លាមៗ តាមនិស្ស័យដែលជាមនុស្សមិនចេះឆ្មើងឆ្មៃរបស់គេ៕

ចង់ដឹងច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

Nadech
Nadech
Nadech
រូបភាព Nadech គ្មានស្បែកជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]