ភ្នំពេញ៖ ខណៈនេះ ប្រទេសកម្ពុជាកំពុងតែជួបបញ្ហាជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ ហើយគ្រប់គ្នាត្រូវតែនៅផ្ទះដើម្បីរក្សាសុវត្ថិភាព កុំឲ្យមានការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ ដូច្នេះហើយ បើពេលនេះអ្នកកំពុងតែមានបញ្ហាភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល តើអ្នកគួរតែចេញក្រៅទៅធនាគារដើម្បីដោះស្រាយបញ្ហានេះមែនទេ? ចម្លើយគឺ មិនបាច់ពិបាកដល់ថ្នាក់នេះទេ រាល់អតិថិជនរបស់ធនាគារអេស៊ីលីដា គ្រាន់តែនៅផ្ទះក៏អាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ជំហានដំបូង លោកអ្នកគ្រាន់តែចូលកម្មវិធី អេស៊ីលីដាម៉ូបាល រួចជ្រើសរើសម៉ឺនុយណាមួយ និងជ្រើសរើសពាក្យ “ភ្លេចលេខសម្ងាត់/ Forgot PIN”។ បន្ទាប់មកត្រូវបំពេញ លេខឯកសារអត្តសញ្ញាណដែលបានចុះឈ្មោះដំបូង រួចបំពេញថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកឲ្យបានត្រឹមត្រូវ ហើយបញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើរទៅលេខទូរសព្ទចុះឈ្មោះ និងចុងក្រោយបញ្ចូលលេខសម្ងាត់ថ្មីសម្រាប់ចូលប្រើកម្មវិធី អេស៊ីលីដាម៉ូបាល ជាការស្រេច។
សម្រាប់ព័ត៌មានលម្អិតអំពីរបញ្ហាភ្លេចលេខសម្ងាត់ លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ៖
លើសពីនេះ បើសិនជាលោកអ្នកពុំទាន់មានគណនីអេស៊ីលីដាម៉ូបាលនោះទេ លោកអ្នកអាចបង្កើតបានដោយខ្លួនឯងយ៉ាងងាយ ដោយអាចទាញយក ACLEDA Mobile តាមរយៈ iOS App Store, Android Play Store, ឬ Huawei AppGallery។ ក្នុងនោះ សម្រាប់លក្ខខណ្ឌក្នុងការបង្កើតគឺត្រូវឲ្យមានអាយុចាប់ពី១៨ឆ្នាំឡើង និងតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ), ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀតដែលមានភ្ជាប់ជាមួយនូវរូបថតរបស់អតិថិជន ដែលចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ច ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬការចុះឈ្មោះនៅការិយាល័យធនាគារ និងការចុះឈ្មោះធ្វើជាពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បីអាចប្រមូលប្រាក់ថ្លៃទំនិញ-សេវាកម្ម តាមរយៈ QR Code សូមចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]