ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី ០៤ មេសា​ ២០២១ ថ្មីៗនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាស នូវសេចក្តីប្រកាសព័ត៌មានថ្មីមួយ ពីការរកឃើញ ករណីវិជ្ជមានកូវីថ១៩ ជាលើកដំបូងក្នុងមូលដ្ឋានខេត្ត។

គួរបញ្ជាក់ថា នេះបើយោងតាមលទ្ធផលពិនិត្យសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈថ្ងៃទី ០៥ មេសា ២០២១ នេះ បានបញ្ជាក់យ៉ាងច្បាស់ថា បងប្អូនពលករ និងប្រជាពលរដ្ឋចំនួន៣រូប ត្រូវរកឃើញ ឆ្លងជំងឺកូវីដ១៩នេះ។ គួរបន្ថែមថា អ្នកជំងឺមានឈ្មោះដូចតទៅ ទី១៖ ថូន ចន្ធូ អាយុ ៣០ឆ្នាំ មានផ្ទៃពោះ៩ខែ ជាពលករមកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស កំបូល  ទី២៖ ណាង ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ ជាពលករមកពី ខេត្តព្រះសីហនុនិង អ្នកនៅជាមួយ ផ្ទះឧកញ៉ា ឆេង វុទ្ធី ពោះធំ៦ខែ  និងទី៣៖ ផាន សំណាង អាយុ៣០ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិច អ្នកជំងឺទាំង៣រូបនេះ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវបានរៀបចំសម្រាប់អ្នកជំងឺកូវីដ១៩ រួចរាល់ហើយ ស្របពេលនេះ រដ្ឋបាលខេត្តបាន អំពាវនាវឲ្យបុគ្គលដែលពាក់ព័ន្ធ សូមមេត្តាធ្វើចត្តាឡីស័ក និងទៅយកសំណាកពិនិត្យជំងឺកូវីដ១៩នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]