ខេត្តកំពត៖ យោងតាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ថា មានស្រ្តីម្នាក់ឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០៖០០ នាទីយប់ បានមកដល់លំនៅដ្ឋាន តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភ្នំពេញដោយម៉ូតូផ្ទាល់ខ្លួន ជាមួយប្តីឈ្មោះ គង់ ប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូនៅភ្នំពេញ។
បន្ទាប់ពីទទួលបានព៍ត័មានការវិលត្រឡប់របស់ស្រ្តីខាងលើ ក្រុមការងារឃុំ សហការជាមួយមន្រ្តីសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យកម្តៅ និងតេស្តយកសំណាកពិនិត្យទាំងប្តីប្រពន្ធភ្លាមៗ តែម្តង ដោយអាការៈសុខភាពរបស់ពួកគាត់មិនសូវល្អ ក្រុមការងារបានបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ ថ្ងៃត្រង់ លទ្ធផលនៃការយកសំណាកពិនិត្យវិភាគបានបង្ហាញថា បុគ្គលជាប្រពន្ធឈ្មោះ ស៊ឹម ស៊ីមួយ មានវិជ្ជមានកូវីដ១៩ និង បុរសជាប្តីអវិជ្ជមាន។ បច្ចុប្បន្នប្រពន្ធដែលមានផ្ទុកជំងឺកូវីដ១៩ និងប្តី ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យស្រុកប្រតិបត្តិកំពង់ត្រាច។
+ប្រវត្តិនៃការធ្វើដំណើរ
មានដូចខាងក្រោម ៖
-ថ្ងៃទី ២០-២១ ខែ មិនា ឆ្នាំ ២០២១ ស្នាក់នៅ ផ្ទះជួល ផ្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារ រតនៈ មានអារម្មណ៍ថាឈឺក្បាល តឹងច្រមុះ ជាជំងឺរាំរ៉ៃយូរហើយ។
-ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២១ ទៅកក់សក់នៅហាង ខ្ញុំឈូកទិព្វ (ជាងវៀតណាម ) ។
-ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២១ ទិញបបរអ្នករែកលក់តាមផ្លូវ (វៀតណាម)។
-ថ្ងៃទី ២៥-២៦ ខែ មិនា ឆ្នាំ ២០២១ មានអារម្មណ៍ថាឈឺក្បាលខ្លាំង និង
គ្រុនក្តៅ
-នៅថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០២១ ទៅពេទ្យដារ៉ា នៅម្តុំពេទ្យរុស្សី ជាប់ហាងសូស៊ីសម្រស់ស្រីអូន (គ្រាន់តែពិគ្រោះមិនបានព្យាបាលទេ) ។
-ព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២១ ធ្វើដំណើរមកខេត្ត កំពត ដល់ថ្នល់បែកគូស
ចូលហូបបបរ ប្រហែល ១០នាទី លុះដល់ថ្នល់បែកអង្គសុរភី ចូលទិញទៀន ធូប និង ចូលចាក់សាំង
(១០នាទី) ទៅផ្ទះ គ្រូស្រោចទឹក ម្ដុំព្រះវិហារព្រែក ជង្រុក ស្រុកទឹកឈូ (
គ្រូជនជាតិ) ទៅផ្ទះនៅភូមិ ព្រៃព្រួស ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ។
-ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ពេលល្ងាច(គ្រូខ្មែរ ឈ្មោះភ័ណ្ឌ)
-ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ
ព្រឹកល្ងាច (គ្រូខ្មែរ ឈ្មោះ យាយនេន)
-ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ ពេលថ្ងៃត្រង់មកពេទ្យឯកជនកំពង់ត្រាច (ពេទ្យឡាយ) ហើយពេលល្ងាចក្រុមឆ្លើយតបបន្ទាន់ បានបញ្ជូនគាត់មកមន្ទីរពេទ្យបង្អែកកំពង់ត្រាច(កំដៅ៣៨អង្សា សេ) និង យកសំណាក (គ្លីនិកឯកជន រដ្ឋបាលស្រុកបានផ្អាកធ្វើអាជីវកម្ម និងបានហ៊ុព័ន្ធខ្សែសុវត្ថិភាពទី តាំងនោះ) ។
-ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១១.១០ព្រឹក បានទទួលពត៌មានពីក្រសួង
សុខាភិបាល ថាមានករណ៏កូវីដ១៩ វិជ្ជមាន។
ចំពោះអ្នកប៉ះពាល់មានដូចខាងក្រោម ៖
-ប៉ះពាល់ផ្ទាល់៖ ០៨នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្រះរាជសម្ភារ និង យក សំណាក ។
-ប៉ះពាល់ប្រយោល៖ ១១នាក់ អប់រំអោយចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]