ភ្នំពេញ​៖ កាលយប់មិញនេះ ទីតាំងចត្តាឡីស័កលេខរៀងទី៧ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅខណៈយប់ នាថ្ងៃទី៥ខែមេសា ឆ្នាំ២០២១ផងដែរ។

ដោយឡែក គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅទីតាំងចត្តាឡីស័ក មួយកន្លែង ស្ថិតផ្ទះជួល អាគារ៥ជាន់ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយគ្នានោះ បងប្អូនស្នាក់នៅអាគារជាន់ទី៣ ជាន់ទី៤ ជាន់ទី៥ សរុបចំនួន១២០នាក់ ស្រី៥២នាក់ បានអនុវត្តត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយ លទ្ធផលធ្វើសំណាក លើកទី២ អ្នកទាំងអស់គ្នា (អវិជ្ជមាន) កាលពីកន្លងទៅ មានការ ពាក់ព័ន្ធជាមួយឈ្មោះ មាន សុវណ្ណណែត (វិជ្ជមាន)ស្នាក់នៅជាន់ទី៤ ។

ជាចុងក្រោយ នៅក្នុងនោះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តាំផ្ញើ សាកសួរសុខទុក្ខ បងប្អូនទាំងអស់គ្នានិង ចូលរួម អនុវត្តនូវវិធានការ សម្តេចតេជោ ៣ការពារ ៣កុំនិង ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពចំហៀងមន្ទីរចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]